Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងាររបស់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺរបេង
ថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៨រោច ខែអាសាឍ ឆ្នាំម្សាញ់ ឆស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ៩:០០នាទី លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ និងជានាយកគម្រោងមូលនិធិសកល នៃក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងាររបស់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺរបេង។ 

គោល​បំណង​នៃ​អង្គ​ប្រជុំ​៖

១- ពិនិត្យ​វឌ្ឍន​ភាព​ នៃ​ការ​រៀបចំ​កែលំអ​ហេដ្ឋារចនាសម្ព័ន្ធ​អង្គ​ភាព​ ការ​គ្រប់គ្រង​បុគ្គលិក​ ការងារ​គ្រប់​គ្រង​ឱសថ​បរិក្ខារ​ និង​ការផ្តល់​សេវា​ពិនិត្យ​ព្យាបាល​អ្នក​ជំងឺ​។

២- ពិនិត្យ​វឌ្ឍនភាព​ នៃ​គម្រោងមូលនិធិ​សកល​សម្រាប់​ការ​ងារ​របេង​។

៣-​ ដោះស្រាយ​បញ្ហា​ប្រឈម​ ដែល​ពាក់​ព័ន្ធ​នឹង​ការ​អនុវត្ត​កិច្ចសន្យា​គម្រោង​មូលនិធិ​សកល​ និង​ជំរុញ​ការ​អនុវត្ត​ឱ្យមាន​ប្រសិទ្ធ​ភាព​ និង​ភាព​ជោគជ័យ​ តាម​កាលកំណត់​ក្នុង​សូចនាករ​សំខាន់ៗ​។ 

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការ នៃក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត ហ៊ួត ចាន់យុដា ប្រធានមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធគម្រោងមូលនិធិសកលក្រសួងសុខាភិបាល (MOH-LIT) រួមនឹងមន្ត្រីពាក់ព័ន្ធរបស់មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន។

ចុងបញ្ចប់នៃកិច្ចប្រជុំ លោកជំទាវរដ្ឋលេខាធិការ និងជាប្រធានអង្គប្រជុំ បានធ្វើការបូកសរុប និងថ្លែងការកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងអនុវត្តការងាររបស់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់របស់មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន ដែលទទួលបានលទ្ធផលគួរជាទីមោទនៈនេះ។ ទន្ទឹមនឹងនេះ លោកជំទារដ្ឋលេខាធិការ ក៏បានផ្តល់ជាមតិណែនាំផងដែរ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់របស់មជ្ឈមណ្ឌលជាតិ ត្រូវបន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ព្រមទាំងធ្វើការសហការគ្នាឱ្យល្អ ដោយគោរពអនុវត្តការងារទៅតាមឋានានុក្រម ព្រមទាំងបន្តប្រាស្រ័យទំនាក់ទំនងការងារល្អជាប្រចាំជាមួយក្រសួងសុខាភិបាល ក៏ដូចជាអង្គការដៃគូ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9