Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងការងារត្រៀមរៀបចំក្នុងការដំណើរការរបស់គម្រោងសុខភាពតែមួយនៅកម្ពជា (OH4CAM) ដែលមានការចូលរួមរវាងក្រសួងទាំងបីរួមមាន ក្រសួងសុខាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន
ថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ៨រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព. ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងសម្រាប់សម្របសម្រួលសុខភាពតែមួយ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងការងារត្រៀមរៀបចំក្នុងការដំណើរការរបស់គម្រោងសុខភាពតែមួយនៅកម្ពជា (OH4CAM) ដែលមានការចូលរួមរវាងក្រសួងទាំងបីរួមមាន ក្រសួងសុខាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន។ 

គោលបំណងកិច្ចប្រជុំនេះ បានពិភាក្សាទៅលើ៖

-ការពិនិត្យវឌ្ឍនភាពការងារ និងរៀបចំដំណើរការគម្រោងសុខភាពតែមួយ ដោយមានការចូលរួមពីក្រសួងសុខាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន 

-ការណែនាំពីនីតិវិធីអនុវត្ត (SOP) ពីតំណាងក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុ 

-គោលការណ៍ណែនាំមួយចំនួនក្នុងការអនុវត្តពី តំណាងធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW)

-ការរៀបចំឯកសារគតិយុត្ដ ដែលមានការណែនាំបន្ថែម ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង KfW 

-ពិនិត្យមើលធនធានមនុស្ស ក្នុងការតម្រូវឱ្យស្របទៅតាមការងាររបស់គម្រោង 

-ពិនិត្យមើលនីតិវិធីក្នុងជ្រើសរើសទីប្រឹក្សាគម្រោង សម្រាប់ជួយក្នុងការអនុវត្តការងារ

-ការកំណត់ពេលវេលា សម្រាប់ការអនុវត្តការងារ

-និងជំហានបន្ទាប់ 

កិច្ចប្រជុំនេះដែរ បានការអញ្ជើញចូលរួមពី ឯកឧត្តម សេន សុវណ្ណ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការ ឯកឧត្តម ជិន វិសាល អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងសុខាភិបាល លោកសាស្រ្តាចារ្យមហាបរិញ្ញា ជូ មុនីដារិន អគ្គនាយករង នៃក្រសួងបរិស្ថាន លោក លោកស្រី តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) ប្រចាំនៅប្រទេសកម្ពុជា និងក្រុមការងារពាក់ព័ន្ធ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7