Cambodia
ព័ត៌មានលំអិត

Image
រដ្ឋមន្រ្តីសុខាភិបាល «យុទ្ធសាស្ត្រមួយល្អ លុះត្រាតែយុទ្ធសាស្រ្តនោះត្រូវបានយកទៅអនុវត្តជាក់ស្តែងបាន ដេីម្បីសម្រេចគោលដៅតាមការគ្រោងទុក» ថ្លែងក្នុងកិច្ចប្រជុំជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់
ថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០២៥

រដ្ឋមន្រ្តីសុខាភិបាល «យុទ្ធសាស្ត្រមួយល្អ លុះត្រាតែយុទ្ធសាស្រ្តនោះត្រូវបានយកទៅអនុវត្តជាក់ស្តែងបាន ដេីម្បីសម្រេចគោលដៅតាមការគ្រោងទុក» ថ្លែងក្នុងកិច្ចប្រជុំជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ 

ឯកឧត្តមសាស្រ្តាចារ្យ ឈាង​ រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំប្រតិភូក្រសួងសុខាភិបាល ចូលរួមកិច្ចប្រជុំឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដើម្បីធ្វើបទបង្ហាញអំពីសមិទ្ធផលការងារ និងផ្តល់យោបល់ អំពីអភិបាលកិច្ច ផែនការយុទ្ធសាស្រ្តវឌ្ឍនភាពវិស័យសុខាភិបាល។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានជម្រាបជូនដល់អង្គប្រជុំអំពីចំនុចសំខាន់ៗ ចំពោះអភិបាលកិច្ច និងផែនការយុទ្ធសាស្រ្តវឌ្ឍនភាពនៃវិស័យសុខាភិបាលរួមមាន ស្ថានភាពសុខភាពស្មាគស្មាញថ្មី កត្តាប្រឈម យុទ្ធសាស្រ្តនៃការសម្របសម្រួលលើការឆ្លើយតប ការស្ម័គ្រចិត្ត និងបុរេសកម្ម វិធីសាស្រ្ត គោលដៅសំខាន់ៗ លទ្ធផលសង្គមដែលចង់បាន និងសេចក្តីសន្និដ្ឋាន។  

កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម រៀល ខេមរិន្រ្ទ ប្រធានប្តូរវេនឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិក នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។

ទីស្តីការគណៈរដ្ឋមន្រ្តី៖ វិមានសន្តិភាព ព្រឹកថ្ងៃអង្គារ ទី២២ ខែកក្កដា ឆ្នាំ២០២៥

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14