Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំក្រុមការងារលើកកម្ពស់គុណភាព ស្តីពីការពិនិត្យបញ្ជាក់សុពលភាពពិន្ទុនៃការវាយតម្លៃពីខាងក្រៅ និងការវាយតម្លៃផ្ទៀងផ្ទាត់គុណភាព
ថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ១៣រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារលើកកម្ពស់គុណភាព បានដឹកនាំកិច្ចប្រជុំក្រុមការងារលើកកម្ពស់គុណភាព ស្តីពីការពិនិត្យបញ្ជាក់សុពលភាពពិន្ទុនៃការវាយតម្លៃពីខាងក្រៅ និងការវាយតម្លៃផ្ទៀងផ្ទាត់គុណភាព នៅទីស្តីការក្រសួងសុខាភិបាល ដែលមានអ្នកចូលរួមផ្ទាល់ ចំនួន ៣៨នាក់ និងតាមរយៈប្រព័ន្ធអនឡាញ (ZOOM)  ចំនួន ១០១នាក់។

កិច្ចប្រជុំនេះមានគោលបំណង ដូចខាងក្រោម៖

១. ពិនិត្យបញ្ជាក់សុពលភាពពិន្ទុនៃការវាយតម្លៃពីខាងក្រៅ និងការវាយតម្លៃផ្ទៀងផ្ទាត់គុណភាព ដោយប្រើប្រាស់សំណុំឧបករណ៍តាមដានការកែលម្អគុណភាពសេវាសុខាភិបាល កម្រិត២ សម្រាប់គម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២។

២. ពិនិត្យវឌ្ឍនភាពការងាររបស់ក្រុមការងារកែលម្អគុណភាព ដែលបានអនុវត្តកន្លងមក។

សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមដោយ ឯកឧត្តមសាស្រ្តាចារ្យ អ៊ុង សំអាន អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានក្រុមការងារលើកកម្ពស់គុណភាព ឯកឧត្តមសាស្រ្តាចារ្យ ហ៊ុន ចំរើន ទីប្រឹក្សាក្រសួងសុខាភិបាល និងជាអគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ដែលជាសមាជិក សមាជិកាក្រុមការងារលើកកម្ពស់គុណភាព អភិបាលរងនៃគណៈអភិបាលរាជធានី ខេត្ត សមាគមអ្នកផ្តល់សេវាសុខាភិបាលឯកជនកម្ពុជា គណៈវិជ្ជាជីវៈទាំង៥ មន្ទីរពេទ្យជាតិ មជ្ឈមណ្ឌលជាតិ មន្ទីរសុខាភិបាលរាជធានី ខេត្ត ក្រុមអ្នកវាយតម្លៃថ្នាក់មន្ទីរសុខាភិបាលរាជធានី ខេត្ត ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ និងអង្គការដៃគូ ​រួមមាន WORLD BANK KFW GFF KOICA និងDFAT។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10