Cambodia
⬆️ 0%
ព័ត៌មានលំអិត

Image
សិក្ខាសាលាផ្សព្វផ្សាយជាផ្លូវការនៅថ្នាក់ក្រោមជាតិ ស្តីពីការលើកកម្ពស់សេវាឆ្លើយតបចំពោះស្រ្តី និងកុមាររស់រានមានជីវិតពីការរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ
ថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០២៤

ខេត្តមណ្ឌលគិរី៖ នៅថ្ងៃចន្ទ ១២កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ប៉ែន រិកស៊ី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបញ្ជ្រាបយេនឌ័ក្រសួងសុខាភិបាល បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយជាផ្លូវការនៅថ្នាក់ក្រោមជាតិស្តីពីការលើកកម្ពស់សេវាឆ្លើយតបចំពោះស្រ្តី និងកុមាររស់រានមានជីវិតពីការរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ នៅទីរួមខេត្តមណ្ឌលគិរី។

ក្រុមការងារអន្តរក្រសួង បានបំពេញការងារ រៀបចំអនុសាសន៍គោលនយោបាយចំនួន៥ រហូតបានទទួលជោគជ័យ រួមមាន៖ 
១.លើកកម្ពស់សេវាឆ្លើយតបចំពោះស្រ្តី និងកុមាររងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ
២. ជំរុញការលុបបំបាត់ជំងឺមហារីកមាត់ស្បូនដើម្បីសង្គ្រោះជីវិតស្រ្តី
៣. កាត់បន្ថយអត្រាមរណភាពមាតា ទារក និងកុមារ ដោយលើកកម្ពស់ស្ថានភាពអាហារូបត្ថម្ភសម្រាប់ស្រ្តីក្នុងវ័យបន្តពូជ ស្រ្តីមានផ្ទៃពោះ និងស្ត្រីក្រោយសម្រាលកូន អាយុ១៥-៤៩ឆ្នាំ
៤. ការកាត់បន្ថយផលប៉ះពាល់ និងអត្រារៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និងការមានផ្ទៃពោះនៅវ័យជំទង់ 
៥. លើកកម្ពស់តួនាទីស្រ្តីជាថ្នាក់ដឹកនាំ និងអភិបាលកិច្ចក្នុងវិស័យសុខាភិបាល។

សិក្ខាសាលាថ្ងៃនេះនឹងពិគ្រោះយោបល់បន្ថែមដោយផ្តោតលើប្រធានបទចំនួន២គឺ៖ 
១. ការលើកកម្ពស់សេវាឆ្លើយតបចំពោះស្រ្តី និងកុមាររងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ 
២.ការកាត់បន្ថយផលប៉ះពាល់នៃការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេងនិងការមានផ្ទៃពោះនៅវ័យជំទង់។

Image 1
Image 2
Image 3
Image 4
Image 5
Image 6