Cambodia
ព័ត៌មានលំអិត

Image
ទិវាវាយតម្លៃទទួលស្គាល់ពិភពលោកឆ្នាំ២០២៥ ក្រោមប្រធានបទ «ការវាយតម្លៃទទួលស្គាល់ លើកកម្ពស់សក្ដានុពលសហគ្រាសធុនតូច និងមធ្យម»
ថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការ បានអញ្ជើញចូលរួម ទិវាវាយតម្លៃទទួលស្គាល់ពិភពលោក ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការវាយតម្លៃទទួលស្គាល់ លើកកម្ពស់សក្ដានុពលសហគ្រាសធុនតូច និងមធ្យម» ក្រោមអធិបតីភាពរបស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ដ្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

ការប្រារព្វទិវានេះគឺដើម្បី លើកកម្ពស់ការយល់ដឹងជាសកល អំពីសារៈសំខាន់នៃការវាយតម្លៃទទួលស្គាល់ និងការវាយតម្លៃភាពអនុលោម ក្នុងការធានាគុណភាព សុវត្ថិភាព ការជឿទុកចិត្ត និងសង្គតិភាព នៅក្នុងវិស័យនានា។

កម្មវិធីនេះមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន ដែលជាសមាជិកក្រុមប្រឹក្សាជាតិវាយតម្លៃទទួលស្គាល់នៃកម្ពុជា អង្គភាពវាយតម្លៃភាពអនុលោម មន្ទីរពិសោធន៍ធ្វើតេស្តវិភាគ មន្ទីរពិសោធន៍ព្យាសកម្ម និងសហគ្រាសធុនតូច និងមធ្យម សរុបប្រមាណ១០០នាក់។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7