Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំក្រុមការងារអភិវឌ្ឍ និងគ្រប់គ្រងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម
ថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០២៥

ថ្ងៃពុធ ១៣ រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារអភិវឌ្ឍ និងគ្រប់គ្រងក្របខ័ណ្ឌអនុវត្តន៍ការជំរុញបង្កើនការងារថែទាំសុខភាពបឋម (PHC-BIF) បានដឹកនាំកិច្ចប្រជុំក្រុមការងារ PHC-BIF ក្នុងគោលបំណងពិនិត្យលទ្ធផលការងារនៃការអនុវត្តក្របខ័ណ្ឌអនុវត្តន៍ការជំរុញបង្កើនការងារថែទាំសុខភាពបឋម​ ឆមាសទី១ ឆ្នាំ២០២៥ ដាក់ចេញនូវអនុសាសន៍​ និងការណែនាំលេីការអនុវត្តផែនការឆ្នាំ២០២៥​ ព្រមទាំងពិភាក្សាជំរុញការចូលរួមរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គការដៃគូ។

កិច្ចប្រជុំនេះ បានរៀបចំឡើងដោយមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព (NCHP) ដែលជាលេខាធិការដ្ឋាននៃក្រុមការងារ​ PHC-BIF តាមរយៈប្រព័ន្ធនិមិត្ត Zoom ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងរដ្ឋបាលរាជធានី-ខេត្ត តំណាងនាយកដ្ឋា​ន​ និងអង្គភាពសុខាភិបាលថ្នាក់កណ្ដាល មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត​ ព្រមទាំងក្រុមការងារអន្តរវិស័យជំរុញបង្កើនការថែទាំសុខភាពបឋមថ្នាក់រាជធានី-ខេត្ត និងមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត ទាំង២៥ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ មណ្ឌលសុខភាព និងបណ្ដាដៃគូអភិវឌ្ឍ សរុបចំនួន ៣៥១រូប ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13