Cambodia
ព័ត៌មានលំអិត

Image
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល អញ្ជើញចុះពិនិត្យ និងលើកទឹកចិត្តដល់យុវជនបងប្អូនប្រជាពលរដ្ឋ ដែលបានអញ្ជើញមកបរិច្ចាគឈាមដោយស្ម័គ្រចិត្តដ៏ច្រើនកុះករ
ថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០២៥

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល អញ្ជើញចុះពិនិត្យ និងលើកទឹកចិត្តដល់យុវជនបងប្អូនប្រជាពលរដ្ឋ ដែលបានអញ្ជើញមកបរិច្ចាគឈាមដោយស្ម័គ្រចិត្តដ៏ច្រើនកុះករ នៅអាគារកោះពេជ្រ ក្នុងនោះរួមមាន ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក ព្រះសង្ឃ និស្សិត សិល្បៈករ និងបងប្អូនប្រជាពលរដ្ឋ។

កម្មវិធីបរិច្ចាគឈាមនាពេលនេះ មានគោលបំណង ពង្រឹងសាមគ្គីភាព  និងការសង្គ្រោះជីវិតអ្នកជំងឺ ដែលមានត្រូវការឈាម នៅតាមមន្ទីរពេទ្យនានា និងសម្រាប់ត្រៀមបម្រុងទុក ដើម្បីជួយសង្គ្រោះជីវិតវីរកងទ័ពជួរមុខដែលកំពុងការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ ដែលទទួលរងរបួស រឺគ្រោះថ្នាក់ផ្សេងៗដោយសារសង្គ្រាមឈ្លានពានទឹកដីរបស់សត្រូវ។

ឯកឧត្តមសាស្ត្រារដ្ឋមន្ត្រី បានសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដែលកំពុងរង់ចាំបរិច្ចាគឈាម ប្រកបដោយទឹកចិត្តជ្រះថ្លាចេញពីបេះដូង ទោះបីមានការរង់ចាំយូរក៏ដោយ ក៏បងប្អូនយល់ឃើញថា យុទ្ធជនរបស់យើងបានធ្វើការតស៊ូ ដើម្បីការពារបូរណភាពទឹកដីដ៏អង់អាចក្លាហានគ្មានរួញរា ពិតជាមានសេចក្តីក្លាហាន និងបង្ហាញពីសាមគ្គីភាព ស្រឡាញ់ជាតិមាតុភូមិរបស់យើងពិតប្រាកដ។  

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលបានអំពាវឱ្យមានការបរិច្ចាគឈាមដោយស្ម័គ្រចិត្តនេះឡើង និងបានសហការមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៃក្រសួងសុខាភិបាល និងជាពិសេសចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានការស្ម័គ្រចិត្តបរិច្ចាគឈាម និងបានចុះឈ្មោះរង់ចាំបរិច្ចាគឈាម ក្នុងករណីត្រៀមពេលចាំបាច់ណាមួយ។

បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម នៅរាជធានីភ្នំពេញ និងនៅគ្រប់មណ្ឌលផ្តល់ឈាមខេត្ត ដែលមានទីតាំងនៅមន្ទីរពេទ្យខេត្តទាំងអស់ ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវសម្របសម្រួលក្នុងការទទួលអំណោយឈាមឱ្យបានល្អប្រសើរ និងរក្សាទុកឈាមតាមបច្ចេកទេសឱ្យបានត្រឹមត្រូវ។

រាជធានីភ្នំពេញ៖ រសៀលថ្ងៃសុក្រ ទី២៥ ខែកក្កដា ឆ្នាំ២០២៥

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16