ស្មារតីរួបរួមគ្នាសាមគ្គីភាពរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកក្រសួងសុខាភិបាល ព្រមទាំងមន្ទីរពេទ្យជាតិមួយចំនួន បានរួមសហការគ្នាយ៉ាងសស្រាក់សស្រាំ ក្នុងការរៀបចំ និងវិចខ្ចប់សម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួនបន្ថែមទៀត សម្រាប់ត្រៀមចែកជូនបងប្អូន ប្រជាពលរដ្ឋ ដែលភៀសខ្លួនស្នាក់នៅបណ្តោះអាសន្នទៅទីទួលសុវត្ថិភាព និងជួយដល់វីរកងទ័ពដែលកំពុងការពារបូរណភាពទឹកដីកម្ពុជាដ៏អង់អាចក្លាហាន។
ក្រសួងសុខាភិបាល បានណែនាំដល់មន្រ្តីរាជការ បុគ្គលិកសុខាបាល និងគ្រូពេទ្យទាំងអស់ បន្តយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត ក្នុងការជួយបម្រើសេវាសុខាភិបាល ទៅតាមបច្ចេកទេស តួនាទីភារកិច្ច នៃជំនាញវិជ្ជាជីវៈរបស់ខ្លួន ដល់ប្រជាពលរដ្ឋ ជាពិសេសវីរកងទ័ពកម្ពុជារបស់យើង។