Cambodia
ព័ត៌មានលំអិត

Image
«ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកសុខាភិបាលទាំងអស់ ត្រូវត្រៀមជានិច្ច ត្រៀមថ្ងៃនេះសម្រាប់ថ្ងៃស្អែក និងត្រៀមផែនការបម្រើសុខភាពបងប្អូនប្រជាពលរដ្ឋយើងសម្រាប់ថ្ងៃបន្តបន្ទាប់ទៀត។» ប្រសាសន៍សង្កត់ធ្ងន់របស់រដ្ឋមន្រ្តីសុខាភិបាល សាស្ត្រាចារ្យ ឈាង រ៉ា
ថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២៥

ស្របពេលដែលឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ធ្វើដំណើរចុះពិនិត្យដោយផ្ទាល់ក្នុងខេត្តព្រះវិហារ និងបណ្តាខេត្តជាប់ព្រំដែន នារសៀលថ្ងៃចន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំសុខាភិបាលលើកទី២ ខែកក្កដា ឆ្នាំ២០២៥ តាមប្រព័ន្ធអនឡាញ Zoom ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងរៀបចំផែនការយុទ្ធសាស្រ្តបន្ថែមទៀត ក្នុងការគាំទ្រសេវាថែទាំសុខភាព និងសង្គ្រោះបន្ទាន់ នៅតំបន់ព្រំដែន ជាពិសេសតំបន់ដែលប្រឈមហានីភ័យខ្ពស់។ 

ចាប់ផ្តើមតំបូងបង្អស់នៃកិច្ចប្រជុំ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំដែងនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុតចំពោះវីរកងទ័ពនៅសមរភូមិមុខ ដែលលោកកំពុងតស៊ូការពារបូរណភាពទឹកដី ក៏ដូចជាក្រុមគ្រូពេទ្យទាំងអស់ ដែលទទួលប្រចាំការនៅតាមទីតាំងនីមួយៗ ខិតខំព្យាយាមក្នុងការថែទាំសុខភាពជូនដល់បងប្អូនប្រជាជនជម្លៀសខ្លួន និងវីរកងទ័ពរបស់យើងទាំងអស់។

ក្នុងកិច្ចប្រជុំ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់ជូននូវអនុសាសន៍គន្លឹះសំខាន់ៗ ដើម្បីការបំពេញការងារចំបាច់នៅចំពោះមុខ កាន់តែប្រកបដោយភាពរលូន និងការពិនិត្យបន្ថែមផែនការទៅមុខជាបន្តបន្ទាប់។ 

ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជូនពរដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល ទាំងអស់ ដែលកំពុងប្រចាំការនៅតាមតំបន់រៀងៗខ្លួន ជួបតែសេចក្តីសុខ និងសុវត្ថិភាពគ្រប់ៗគ្នា និងសូមជូនពរដល់ បងប្អូនប្រជាពលរដ្ឋ បងប្អូនវីរកងទ័ពកម្ពុជាទាំងអស់ ជួបតែសុខ សុវត្ថិភាព សុខភាពល្អ និងទទួលបានជ័យជំនះគ្រប់ពេលវេលា។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក និងលោក លោកស្រីប្រធានការិយាល័យ និងប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ដោយផ្ទាល់ និងតាមរយៈប្រព័ន្ធអនឡាញ (Zoom)។

ខេត្តព្រះវិហារ៖ ថ្ងៃចន្ទ​ ទី២៨ ខែកក្កដា ឆ្នាំ២០២៥

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19