Cambodia
ព័ត៌មានលំអិត

Image
«សាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីសុខាភិបាល បន្តចុះសួរសុខទុក្ខវីរកងទ័ពរងរបួស និងបងប្អូនប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក្រោមស្មារតីវិជ្ជាជីវៈ និងមនសិការយកចិត្តទុកដាក់ខ្ពស់ ពីក្រុមគ្រូពេទ្យពហុជំនាញឯកទេសកម្រិតជាតិ និងខេត្ត»
ថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០២៥

«សាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីសុខាភិបាល បន្តចុះសួរសុខទុក្ខវីរកងទ័ពរងរបួស និងបងប្អូនប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក្រោមស្មារតីវិជ្ជាជីវៈ និងមនសិការយកចិត្តទុកដាក់ខ្ពស់ ពីក្រុមគ្រូពេទ្យពហុជំនាញឯកទេសកម្រិតជាតិ និងខេត្ត»

ឯកឧត្តមសាស្រ្តាចារ្យ បានបញ្ជាក់ពីទឹកចិត្តគោរពកោតសរសើរ ម្តងហើយម្តងទៀត និងដឹងគុណដល់វីរភាពកងទ័ព និងសំដែងអំណរគុណដល់ក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលទាំងអស់ ដែលពិតជាកំពុងបំពេញនាទីជាកងទ័ពអាវសជួរក្រោយបន្ទាប់ ឈរលើសាមគ្គីភាព ជាធ្លុងមួយ យកចិត្តទុកដាក់មិនរាថយ បម្រើការថែទាំព្យាបាលអ្នកជំងឺគ្រប់ស្ថានការណ៍ ប្រកបដោយសេចក្តីស្រឡាញ់ និងអាណិតអាសូរ។

បន្ថែមពីនេះ ក្រសួងសុខាភិបាល តាមរយៈ ឯកឧត្តមសាស្ត្រាចារ្យ ចុះផ្ទាល់ បានប្រគល់បន្ថែមជូនសម្ភារបរិក្ខារពេទ្យសម្រាប់ការពង្រីកសមត្ថភាពព្យាបាលឱ្យបានកាន់តែទូលំទូលាយ ដើរតួនាទីជាមន្ទីរពេទ្យកម្រិតតំបន់ ដែលមានសមត្ថភាពខ្ពស់ ក្នុងផ្តល់រោគវិនិច្ឆ័យ និងសមត្ថភាពព្យាបាលប្រហាក់ប្រហែលមន្ទីរពេទ្យជាតិ។

សៀមរាប៖ ព្រឹកថ្ងៃអង្គារ ទី២៩ ខែកក្កដា ឆ្នាំ២០២៥

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18