សិក្ខាសាលាបច្ចេកទេស ស្តីពីការរៀបចំវិធានគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២៥ និងផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥-២០២៨
ថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០២៤
ខេត្តសៀមរាប៖ នៅថ្ងៃពុធ ១៤កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្ដមវេជ្ជបណ្ឌិត ពាស់ មូស្លីម អនុរដ្ឋលេខាធិការ អមដំណើរដោយលោក ឱសថការី អាំង ហុកស្រ៊ុន ប្រធានការិយាល័យសុវត្ថិភាពចំណីអាហារ នៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាង បានចូលរួមសិក្ខាសាលាបច្ចេកទេស ស្តីពីការរៀបចំវិធានគន្លឹះអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥ និងផែនការអភិវឌ្ឍន៍ទេសចរណ៍ ខេត្តសៀមរាប ឆ្នាំ២០២៥-២០២៨ ក្រោមអធិបតីភាព ឯកឧត្តម ណេប សាមុត រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍន៍ ទេសចរណ៍សៀមរាប អង្គរ (គ.អ.ទ.ស.)។
សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីវិធានការគន្លឹះអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥ និងពិគ្រោះយោបល់កម្រិតបច្ចេកទេសជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ សមាគមក្នុងឧស្សាហកម្មទេសចរណ៍ និងវិស័យឯកជនដើម្បីស្វែងរកធាតុចូលបន្ថែមពីគ្រប់ផ្នែកពាក់ព័ន្ធ ដើម្បីស្វែងរកធាតុចូលសំខាន់ៗ។