Cambodia
ព័ត៌មានលំអិត

Image
រដ្ឋមន្ត្រីសុខាភិបាល «ចាត់ទុក មន្រ្តីសុខាភិបាល គឺជាកងទ័ពអាវសដែលឈរនៅជួរក្រោយ បន្ទាប់ពីកងទ័ពក្នុងភារកិច្ចមើលថែសុខភាពប្រជាជននៅក្នុងកាលៈទេសៈនៃការប្រយុទ្ធ ដើម្បីការពារទឹកដី»

ថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០២៥

ថ្ងៃអង្គារ ៤កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ចាប់ពីម៉ោង ២:០០នាទីរសៀល ស្របពេលដែរ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះពិនិត្យនៅមណ្ឌលសុខភាពស្រីស្នំ សួរសុខទុក្ខមន្រ្តីសុខាភិបាល និងប្រជាជននៅតាមទីសុវត្ថិភាព នៅខេត្តឧត្តរមានជ័យ ឯកឧត្តមនៅតែបន្តឆ្លៀតចូលរួមចែករំលែកបទពិសោធន៍នៃភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣ ៤២០នាក់។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី តាងនាមឱ្យថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងសហភាតរៈសុខាភិបាលទាំងអស់ ថ្លែងអំណរគុណ និងវាយតំលៃខ្ពស់ដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល នៃមន្ទីរពេទ្យជាតិ មន្ទីរសុខាភិបាល មន្ទីរពេទ្យបង្អែកគ្រប់កម្រិត និង មណ្ឌលសុខភាពទាំងអស់ ដែលកំពុង ផ្តល់សេវាថែទាំសុខភាពយ៉ាងសកម្ម ជូនដល់ប្រជាជន និងកងទ័ពនៅតាមបណ្តោយព្រំដែនក្នុងស្ថានការណ៍ដ៍តានតឹងនាពេលកន្លងមក។

ឯកឧត្តមសាស្រ្តាចារ្យ បានប្រដូចមន្រ្តីសុខាភិបាលទាំងអស់ ជាកងទ័ពស្ងប់ស្ងាត់ជួរក្រោយ ដែលត្រូវខិតខំទ្រោលសភាពការណ៍ ដោយធានាឱ្យមានសេវា ២៤ម៉ោង ប្រកបដោយគុណភាពសម្រាប់ថែទាំ និងព្យាបាលជំងឺជូនប្រជាជន និងកងទ័ព និងជំរុញឱ្យមន្រ្តីសុខាភិបាលទាំងអស់បន្តរវីរៈភាពនេះរហូតដល់ស្ថានការណ៍បានត្រឡប់មករកភាពប្រក្រតីវិញទាំងស្រុង។

ជាកិច្ចបន្ត ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានលើកឡើងពីចំនុចសំខាន់៣ ដែលអ្នកដឹកនាំត្រូវមាន គឺ ចក្ខុវិស័យ យុទ្ធសាស្រ្ត និង មធ្យោបាយ។ នៅក្នុងន័យនេះ ឯកឧត្តមសាស្រ្តាចារ្យបានជំរុញអ្នកដឹកនាំសុខាភិបាលទាំងអស់ ឱ្យប្រើប្រាស់មធ្យោបាយដែលមានលក្ខណៈប្រកដប្រជា ជាក់ស្តែង ខិតទៅភាពត្រឹមត្រូវ ហើយអាចនាំក្រុមការងារទៅការសម្រេចចក្ខុវិស័យ។  

ជាចុងបញ្ចប់ ដោយមានការអនុញ្ញាតពី ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី នៅក្នុងសប្តាហ៍នេះ ក៏មានបទបង្ហាញចំនួនពីរ មកពីមន្ទីរពេទ្យបង្អែកព្រែកព្នៅ នៅរាជធានីភ្នំពេញ និង មន្ទីរពេទ្យបង្អែកកោះអណ្តែត នៃខេត្តតាកែវ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19

រូបភាព Gallery
1 / 1
Gallery image