Cambodia
ព័ត៌មានលំអិត

Image
រដ្ឋមន្រ្តីសុខាភិបាល «មន្រ្តីសុខាភិបាលយើងដែលមានចំណេះជំនាញខ្ពង់ខ្ពស់ ទាំងបច្ចេកទេសវេជ្ជសាស្ត្រ ទាំងភាពជាអ្នកដឹកនាំ ត្រូវតែបណ្តុះបណ្តាលបន្តដល់អ្នកបន្តបន្ទាប់» ថ្លែងក្នុងឱកាសចុះពិនិត្យមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី
ថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០២៥

ក្នុងឱកាសធ្វើដំណើរឆ្ពោះទៅខេត្តបន្ទាយមានជ័យ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមជាមួយថ្នាក់ដឹកនាំ បានអញ្ជើញចុះសួរសុខទុក្ខវីរកងទ័ព និងបងប្អូនប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ខេត្តបន្ទាយមានជ័យ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពី ថ្នាក់ដឹកនាំ និងអ្នកជំនាញបច្ចេកទេសពីក្រសួងសុខាភិបាល ការចូលរួមគាំទ្រពីមន្ទីរពេទ្យជាតិ មិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈផងដែរ។ 

បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំដែងនូវការកោតសរសើរ និងថ្លែងអំណរគុណដល់ ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកសុខាភិបាល នៃមន្ទីរពេទ្យខេត្តបន្ទាយមានជ័យ ក្នុងការបម្រើសេវាសុខាភិបាល ជូនប្រជាពលរដ្ឋ និងវីរកងទ័ព ដោយទឹកចិត្ត និងឆន្ទៈខ្ពស់។ ឯកឧត្តមសាស្រ្តាចារ្យ បានពាំនាំប្រគល់ជូនអំណោយមួយចំនួន ដល់មន្រ្តីសុខាភិបាលខេត្តបន្ទាយមានជ័យ ដើម្បីជាលើកទឹកចិត្តដល់មន្រ្តីសុខាភិបាល ដែលខិតខំក្នុងបំពេញការងារយ៉ាងសកម្ម មុះមត់ ជាមួយស្មារតីទទួលខុសត្រូវ ក្នុងនាមជាកងទ័ពអាវស។

ខេត្តបន្ទាយមានជ័យ៖ ព្រឹកថ្ងៃពុធ ទី៣០ ខែកក្កដា ឆ្នាំ២០២៥

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19