Cambodia
ព័ត៌មានលំអិត

Image
សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការអភិវឌ្ឍផែនការសកម្មភាពសម្រាប់គម្រោងផ្តួចផ្តើមជាពិសេសសម្រាប់សុខភាពផ្លូវចិត្តនៅកម្ពុជា
ថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាព្រឹកថ្ងៃពុធ ៥កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការអភិវឌ្ឍផែនការសកម្មភាពសម្រាប់គម្រោងផ្តួចផ្តើមជាពិសេសសម្រាប់សុខភាពផ្លូវចិត្តនៅកម្ពុជា។

សិក្ខាសាលាពិគ្រោះយោបល់នេះ រៀបចំឡើងរយៈពេល ០៣ថ្ងៃ ក្នុងគោលបំណង៖

- ការអភិវឌ្ឍផែនការសកម្មភាពសម្រាប់គម្រោងផ្តួចផ្តើមជាពិសេសសម្រាប់សុខភាពផ្លូវចិត្តនៅកម្ពុជា

- ពិគ្រោះ​យោបល់​ និង​ផ្តល់​ធាតុ​ចូល​សំខាន់ៗ​ សម្រាប់ការ​វាយតម្លៃ​ស្ថានភាពសុខភាព​ផ្លូវ​ចិត្ត​ នៅកម្ពុជា​ 

- ចែករំលែកបទពិសោធន៍ ស្ដីពីការអន្តរាគមន៍ឆ្លើយតបនឹងជំងឺផ្លូវចិត្តកន្លងមក​

ក្នុងឱកាសនោះដែរ​  លោកជំទាវរដ្ឋលេខាធិការ ក៏បានលើកឡើងអំពីចំណុចមួយចំនួនសម្រាប់ជាធាតុចូលក្នុងការពិគ្រោះយោបល់៖

១.​ ភាពជាអ្នកដឹកនាំ នៃសុខភាពផ្លូវចិត្ត (Mental health leadership)​ឬសុខភាពផ្លូវចិត្តសាធារណៈ (Public mental health)

២.​ ការគ្របដណ្តប់សេវាសុខភាពផ្លូវចិត្ត និង​ ការធ្វើសមាហរណ​កម្ម​ 

៣.​ ការអភិវឌ្ឍធនធានមនុស្សផ្នែកសុខភាពផ្លូវចិត្ត ធានាការថែទាំព្យាបាល

៤.​ ការចូលរួម​ ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និង​អជ្ញាធរ​មូលដ្ឋាន​ 

៥.​ លើកកម្ពស់ការស្រាវជ្រាវ ផ្នែក​សុខភាពផ្លូវចិត្ត

៦.​ រៀបចំ​ និង​អភិវឌ្ឍន៍ឌីជីថលកម្ម (Digitalization) និង​នុវានុវត្ត​

សិក្ខាសាលាពិគ្រោះយោបល់នេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ​ អគ្គនាយក​ ក្រសួងសុខាភិបាល និង​ក្រសួង​ពាក់ព័ន្ធ​ តំណាងអភិបាល នៃគណៈអភិបាល រាជធានី ខេត្ត មន្ទីរពេទ្យជាតិ តំណាងអង្គការសុខភាពពិភពលោកក្នុង​តំបន់​ ប៉ាស៊ីហ្វិក​ និង​គណៈប្រតិភូ​ ដែលដឹកនាំដោយលោកស្រីវេជ្ជបណ្ឌិត ហួង ត្រាន់ (Houng Tran) លោក​តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា​ អង្គការ​អន្តរជាតិ​ និង​សិក្ខា​កាម​អញ្ជើញ​មកពី​អង្គភាព​ រាជធានី ​ខេត្ត​ សរុបចំនួន ៣០០នាក់។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19