Cambodia
⬆️ 0%
ព័ត៌មានលំអិត

Image
កិច្ចប្រជុំលើកទី១៤ របស់ក្រុមការងារ ដើម្បីពិនិត្យ និងធ្វើបច្ចុប្បន្នភាព សេចក្តីណែនាំ ស្តីពីសំណុំសកម្មភាពបង្គ្រប់ សម្រាប់អភិវឌ្ឍន៍មន្ទីរពេទ្យបង្អែក (CPA Guidelines)
ថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០២៤

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៨កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងការណែនាំពី ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារបច្ចេកទេស ដើម្បីរៀបចំសេចក្តីណែនាំសម្រាប់អភិវឌ្ឍន៍មន្ទីរពេទ្យបង្អែក សហការជាមួយ ឯកឧត្តម លោកជំទាវអនុប្រធាន ដឹកនាំកិច្ចប្រជុំលើកទី១៤ របស់ក្រុមការងារ ដើម្បីពិនិត្យ និងធ្វើបច្ចុប្បន្នភាព សេចក្តីណែនាំ ស្តីពីសំណុំសកម្មភាពបង្គ្រប់ សម្រាប់អភិវឌ្ឍន៍មន្ទីរពេទ្យបង្អែក (CPA Guidelines) នៅទីស្តីការក្រសួងសុខាភិបាល។ 

អង្គប្រជុំបានដំណើរការពេញមួយព្រឹកដោយរលូន និងជោគជ័យដែលក្នុងនោះបានផ្តោតសំខាន់ និងពិភាក្សាយ៉ាងលំអិតលើការធ្វើបច្ចុប្បន្នភាពនៃ "ជំពូកសេវាសុខភាពភ្នែក"  "ជំពូកសេវាសុខភាព ត្រចៀក-ច្រមុះ-បំពង់ក" និងការងារត្រៀមរៀបចំសិក្ខាសាលាពិគ្រោះយោបល់ចុងក្រោយ ដែលគ្រោងនឹងប្រព្រឹត្តទៅនា ថ្ងៃទី១១-១២ ខែធ្នូខាងមុខ ព្រមទាំងកិច្ចការមួយចំនួនទៀត។ 

គួរបញ្ជាក់ផងដែរថា មកដល់ពេលនេះក្រុមការងារបានដំណើរការការងាររបស់ខ្លួនអស់រយ:ពេលប្រមាណ១៣ ខែ និងបានបំពេញការងារបានប្រមាណ ៨៣ % ធៀបនឹងទំហំការងារសរុប ហើយដែលគ្រោងនឹងបញ្ចប់តាមផែនការគ្រោងទុកអោយបានមុនដំណាច់ឆ្នាំ២០២៤ ខាងមុខនេះ។

អង្គប្រជុំនេះ បានរៀបចំតាមកិច្ចប្រជុំផ្ទាល់ និងអនឡាញ តាមប្រព័ន្ធZoom ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ  អនុរដ្ឋលេខាធិការ ទីប្រឹក្សា លោក លោកស្រី តំណាងនាយកដ្ឋាន អង្គភាពថ្នាក់កណ្តាល តំណាងមន្ទីរសុខាភិបាល និងមន្ទីរពេទ្យបង្អែកខេត្ត ស្រុក តំណាងដៃគូអភិវឌ្ឍន៍ សមាជិកសមាជិការក្រុមការងារ និងអ្នកពាក់ព័ន្ធនឹងក្រុមការងារ CPA ចូលរួមទាំងអស់ មានចំនួន ៣២ រូប។

Image 1
Image 2

ប្រភេទព្រឹត្តិការណ៍