Cambodia
⬆️ 0%
ព័ត៌មានលំអិត

Image
កិច្ចប្រជុំពិភាក្សា ស្តីពីការទទួលការព្យាបាលរបស់អ្នកជំងឺទឹកនោមផ្អែម នៅកម្រិតមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព
ថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០២៤

រាជធានីភ្នំពេញ៖ នាថ្ងៃចន្ទ ៣រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ប៉ែន រិកស៊ី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបញ្ជ្រាបយេនឌ័របានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយអង្គការ Jica  និងក្រសួងកិច្ចការនារី ស្តីពីការទទួលការព្យាបាលរបស់អ្នកជំងឺទឹកនោមផ្អែម នៅកម្រិតមន្ទីរ ពេទ្យបង្អែក និងមណ្ឌលសុខភាព នៅទីស្ដីការក្រសួងសុខាភិបាល។ 

គោលបំណង នៃការសិក្សានេះ គឺដើម្បីប្រមូលព័ត៌មាន និងកំណត់បញ្ហាប្រឈម និងកត្តា ហានិភ័យ ដែលទាក់ទងនឹងយេនឌ័រ ដែលជះឥទ្ធិពលដល់បុរស និងស្រ្តីក្នុងការមកពិនិត្យស្វែងរក ទទួលការព្យាបាល និងបោះបង់ចោលការព្យាបាលជំងឺទឹកនោមផ្អែម។ 

ការសិក្សាសាកល្បងនេះមានលក្ខណៈតូច និងមិនមានបំណងបោះពុម្ភផ្សព្វផ្សាយជាសាធារណៈទេ តែលទ្ធផល នៃការសិក្សានេះនឹងប្រើប្រាស់សម្រាប់ ផ្តល់ជាការតម្រង់ទិសដល់កម្មវិធី និងគ្រោងរបស់អង្គភាពJica តែប៉ុណ្ណោះ។ រយៈពេលនៃការសិក្សានឹងធ្វើឡើងចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ខែឧសភា ឆ្នាំ២០២៥។

កិច្ចប្រជុំពិភាក្សានេះមានការចូលរួមពីសមាសភាពមកពីក្រសួងសុខាភិបាល ក្រសួងកិច្ចការនារី និងអង្គការJica។

Image 1
Image 2
Image 3

ប្រភេទព្រឹត្តិការណ៍