Cambodia
⬆️ 0%
ព័ត៌មានលំអិត

Image
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី «អ្នកដឹកនាំគ្រប់អង្គភាព ត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើការបណ្តុះបណ្តាលធនធានមនុស្សបន្តវេន»
ថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២៥

នារសៀលថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានឆ្លៀតពេលវេលាដ៏មមាញឹកអញ្ជើញជួបសំណេះសំណាលផ្តល់អនុសាសន៍គន្លឹះ និងចែករំលែកបទពិសោធន៍ការងារគ្រប់គ្រងមន្ទីរពេទ្យដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃមន្ទីរពេទ្យកាល់ម៉ែត។

ឯកឧត្តមសាស្រ្តាចារ្យ បានមានប្រសាសន៍ថា អ្នកដឹកនាំគ្រប់អង្គភាពត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើការបណ្តុះបណ្តាលធនធានមនុស្សបន្តវេន និងបង្កលក្ខណៈឱ្យមានការចូលរួមពីគ្រប់អ្នកជំនាញទាំងអស់ ក្នុងគោលដៅប្រយោជន៍រួម ដើម្បីធ្វើឱ្យមន្ទីរពេទ្យមានលទ្ធភាពពង្រឹង និងពង្រីកសេវាសុខភាពសាធារណៈឱ្យកាន់តែល្អប្រសើរ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្ត្រាចារ្យ បានផ្តល់អនុសាសន៍គន្លឹះក្នុងការងារដឹកនាំ និងគ្រប់គ្រងមន្ទីរពេទ្យប្រចាំថ្ងៃឲ្យបានរលូន និងការចូលរួមសហការគ្នាចាប់ពីកម្រិតថ្នាក់ដឹកនាំរហូតដល់មន្ត្រីរាជការ និងបុគ្គលិកគ្រប់ឋានានុក្រម។

ជាចុងក្រោយ ឯកឧត្តមសាស្ត្រាចារ្យ បានលើកទឹកចិត្ត និងជំរុញឱ្យថ្នាក់ដឹកនាំមន្ទីរពេទ្យទាំងអស់ខិតខំសាមគ្គីគ្នាបន្តរក្សានិរន្តរភាពរបស់មន្ទីរពេទ្យសំដៅលើកកម្ពស់ការធ្វើនវានុវត្តន៍បច្ចេកទេសព្យាបាលឲ្យកាន់តែសម្បូរបែប ធ្វើឲ្យប្រជាពលរដ្ឋទទួលបាននូវភាពកក់ក្តៅ និងជឿជាក់មកលើសេវាសុខភាពសាធារណៈថែមមួយកម្រិតទៀត។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7

ប្រភេទព្រឹត្តិការណ៍