ថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០២៦
សេចក្តីជូនដំណឹង ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា ក្រសួងនឹងរៀបចំ «សន្និបាតបូកសរុបការងារសុខាភិបាលលើកទី៤៥ ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃចន្ទ ៨កើត ដល់ថ្ងៃអង្គារ ៩កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦-២៧ ខែមករា ឆ្នាំ២០២៦ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា។