ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីភាពក្នុង កិច្ចប្រជុំពិនិត្យលទ្ធផលការងាររៀបចំសន្និបាត បូកសរុបការងារសុខាភិបាល លើកទី៤៣ របស់គណៈកម្មការ និងអនុគណៈកម្មការនានា

រាជធានីភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ១២កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិនិត្យលទ្ធផលការងាររៀបចំសន្និបាតបូកសរុបការងារសុខាភិបាល លើកទី៤៣ របស់គណៈកម្មការ និងអនុគណៈកម្មការនានារៀបចំការងារសន្និបាតសុខាភិបាល នៅទីស្ដីការក្រសួងសុខាភិបាល។

ឯកឧត្តមសាស្ត្រាចារ្យបានអញ្ជើញចូលរួមសំណះសំណាល ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ជូនដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី នៃគណៈកម្មការ អនុគណៈកម្មការរៀបចំការងារសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាល លើកទី៤៣ ទាំងអស់ ចំពោះកិច្ចខិតខំប្រឹងប្រែង មិនខ្លាចការនឿយហត់ ដោយការលះបង់ទាំងកម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី ព្រមទាំងពេលវេលា ក្នុងការរៀបចំនូវសន្និបាតសុខាភិបាល លើកទី៤៣ ក្នុងការបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ និងឆ្នាំបន្ត នេះប្រព្រឹត្តទៅដោយរលូន ស្របទៅតាមការគ្រោងទុក និងទទួលបានជោគជ័យគួរជាទីមោទនៈ។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីបានបន្តលើកទឹកចិត្តដល់សមាជិក សមាជិកា ទាំងអស់ នៃគណៈកម្មការ អនុគណៈកម្មការរៀបចំការងារសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាល ទាំងអស់បន្តកិច្ចខិតខំប្រឹងប្រែង ពង្រឹង និងរៀបចំការងារនេះឱ្យមានប្រសិទ្ធភាពបន្ថែមទៀត។

គួរបញ្ជាក់ផងដែរថា ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានអនុញ្ញាតជូន ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បន្តដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលការងាររៀបចំសន្និបាត បូកសរុបការងារសុខាភិបាល លើកទី៤៣ ដើម្បីស្វែងរក និងបំពេញបន្ថែមនូវចំណុចខ្វះខាតក្នុងការកែលម្អនៅការរៀបចំការងារសន្និបាតនាពេលក្រោយទទួលបាននូវលទ្ធផលល្អប្រសើរ។

photo_2024-03-21_15-29-24 (2) photo_2024-03-21_15-29-24 photo_2024-03-21_15-29-25 (2) photo_2024-03-21_15-29-25 photo_2024-03-21_15-29-26 (2) photo_2024-03-21_15-29-26 photo_2024-03-21_15-29-27 photo_2024-03-21_15-29-28 photo_2024-03-21_15-29-34 photo_2024-03-21_15-29-35 photo_2024-03-21_15-29-37 photo_2024-03-21_15-29-38