Cambodia
⬆️ 0%
New Details

Image
សកម្មភាពបន្តទស្សនកិច្ចចុះពិនិត្យសេវាសាធារណៈ របស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី នៅមណ្ឌលសុខភាពពងទឹក ក្នុងខេត្តកែប
August 01, 2024

ខេត្តកែប៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា និងប្រតិភូសុខាភិបាល បានបន្តធ្វើដំណើរចុះពិនិត្យសេវាសុខាភិបាលសាធារណៈ និងសួរសុខទុក្ខបុគ្គលិកសុខាភិបាល រួមទាំងអ្នកជំងឺ និងក្រុមគ្រួសារ នៅមណ្ឌលសុខភាពពងទឹក ខេត្តកែប។ 

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី និងក្រុមការងារជំនាញនៃក្រសួងសុខាភិបាលបានបន្តជួបបងប្អូនប្រជាពលរដ្ឋ ដែលលោកមកទទួលសេវាសុខភាពនៅមណ្ឌលសុខភាពពងទឹក ដោយបានសួរនាំអំពីសុខទុក្ខ និង ភាពរីករាយក្នុងការទទួលបានការពន្យល់ ការផ្តល់ការថែទាំសុខភាពពីបុគ្គលិកសុខាភិបាលមណ្ឌលសុខភាពទីនោះ។

ក្រុមការងាជំនាញនៃប្រតិភូ បានត្រួតពិនិត្យតាមទីតាំងថែទាំ ផ្ទៀងផ្ទាត់គុណភាពសេវា និងកំណត់ត្រា។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានផ្តល់ជូនអនុសាសន៍ណែនាំ និងជំរុញដល់មន្រ្តីមណ្ឌលសុខភាព ត្រូវបន្តយកចិត្តទុកដាក់លើការថែរក្សាទុកដាក់ឱសថ កត់ត្រារក្សាទុកឯកសារអ្នកជំងឺឱ្យ ថែរក្សាវ៉ាក់សាំងឱ្យបានត្រឹមត្រូវ រក្សាអនាម័យបរិស្ថាន អនាម័យបន្ទប់ថែទាំ ការថែរក្សានិងប្រើប្រាស់រថយន្តគិលានុសង្រ្គោះឱ្យបានត្រឹមត្រូវល្អ និងឆ្លើយតបបានបន្ទាន់ ពេលតម្រូវការ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9