ខេត្តកែប៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា និងប្រតិភូសុខាភិបាល បានបន្តធ្វើដំណើរចុះពិនិត្យសេវាសុខាភិបាលសាធារណៈ និងសួរសុខទុក្ខបុគ្គលិកសុខាភិបាល រួមទាំងអ្នកជំងឺ និងក្រុមគ្រួសារ នៅមណ្ឌលសុខភាពពងទឹក ខេត្តកែប។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី និងក្រុមការងារជំនាញនៃក្រសួងសុខាភិបាលបានបន្តជួបបងប្អូនប្រជាពលរដ្ឋ ដែលលោកមកទទួលសេវាសុខភាពនៅមណ្ឌលសុខភាពពងទឹក ដោយបានសួរនាំអំពីសុខទុក្ខ និង ភាពរីករាយក្នុងការទទួលបានការពន្យល់ ការផ្តល់ការថែទាំសុខភាពពីបុគ្គលិកសុខាភិបាលមណ្ឌលសុខភាពទីនោះ។
ក្រុមការងាជំនាញនៃប្រតិភូ បានត្រួតពិនិត្យតាមទីតាំងថែទាំ ផ្ទៀងផ្ទាត់គុណភាពសេវា និងកំណត់ត្រា។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានផ្តល់ជូនអនុសាសន៍ណែនាំ និងជំរុញដល់មន្រ្តីមណ្ឌលសុខភាព ត្រូវបន្តយកចិត្តទុកដាក់លើការថែរក្សាទុកដាក់ឱសថ កត់ត្រារក្សាទុកឯកសារអ្នកជំងឺឱ្យ ថែរក្សាវ៉ាក់សាំងឱ្យបានត្រឹមត្រូវ រក្សាអនាម័យបរិស្ថាន អនាម័យបន្ទប់ថែទាំ ការថែរក្សានិងប្រើប្រាស់រថយន្តគិលានុសង្រ្គោះឱ្យបានត្រឹមត្រូវល្អ និងឆ្លើយតបបានបន្ទាន់ ពេលតម្រូវការ។