Cambodia
⬆️ 0%
New Details

Image
ការចូលរួមសម្តែងនូវសេចក្តីថ្លែងអំណរគុណក្នុងកម្មវិធី Farewell Dinner of Ms. Jenny Scharrer នាយិកាប្រចាំប្រទេសកម្ពុជា នៃការិយាល័យធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ KfW
November 19, 2024

រាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃអង្គារ ៤រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារ Raffle Le Royal  ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ និង​ជា​នាយក​គំរោង​អន្តរក្រសួង​​សុខភាព​តែ​មួយ​  ឯកឧត្ដម​សាស្ត្រាចារ្យ​ យីត​ ស៊ុន​ណា​រ៉ា​ រដ្ធ​លេខា​ធិការ​  ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការ ឯកឧត្ដម​ ហុក​ គឹម​ចេង​  អគ្គនាយក​បច្ចេកទេស​សុខាភិបាល​ ឯកឧត្តម​ សាកល​វិទ្យា​ធិការ​ សាផុន​ វឌ្ឍនៈ​ ព្រមទាំង​មន្ត្រី​ជាន់ខ្ពស់​ពាក់ព័ន្ធ​បានចូលរួមកម្មវិធី Farewell Dinner របស់ Ms. Jenny Scharrer នាយិកាប្រចាំប្រទេសកម្ពុជា នៃការិយាល័យធនាគារអភិវឌ្ឍអាល្លឺម៉ង់ KfW ។

ក្នុងពិធី Farewell Dinner នេះធ្វើឡើងក្នុងគោលបំណងថ្លែងអំណរគុណដល់ Ms. Jenny Scharrer ដែលបានបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ខ្លួនអស់រយៈពេល៣ឆ្នាំ ដែលបានរួមចំណែកជួយដល់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជាក្នុងវិស័យធំៗបី រួមមានវិស័យសុខាភិបាល វិស័យកសិកម្ម និងវិស័យអភិវឌ្ឍន៍ជនបទ។ ក្នុងពិធីនេះក៏មានការអបអរសាទរចំពោះការចូលកាន់តំណែងថ្មីបន្តដោយ Dr. Daniel Plankermann ដែលនឹងជានាយកប្រចាំប្រទេសកម្ពុជា នៃការិយាល័យធនាគារអភិវឌ្ឍអាល្លឺម៉ង់ KfW។ 

ក្នុងពិធីនេះផងដែរ ក៏មានការអញ្ជើញចូលរួម​ដឹកនាំ​ ដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម Stefan Messerer ឯកអគ្គរាជទូតអាល្លឺម៉ង់ប្រចាំកម្ពុជា Mr. Michael Gruber អ្នកគ្រប់គ្រងថ្នាក់តំបន់ ប្រចាំអាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍ Regional Manager for East and South East Asia។

ក្នុង​ពិធី​នោះ​ដែរ​ ក៏​មានការ​ចូលរួម​ពី​ មន្ត្រី​ជាន់ខ្ពស់​ នៃ​ ក្រសួងបរិស្ថាន ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងតំណាងអង្គការដៃគូរជាច្រើនរូបរួមមាន WHO, WB, DFAT, KOICA និងដៃគូអភិវឌ្ឍន៍ជាតិនិងអន្តរជាតិផ្សេងៗជាច្រើនរូបទៀត។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8