Cambodia
⬆️ 0%
ព័ត៌មានលំអិត

Image
សិក្ខាសាលាស្តីពី “បង្កើតផែនការសកម្មភាពជាតិសម្រាប់សន្តិសុខសុខភាព (National Action Plan for Health Security-NAPHS)”
ថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០២៤

ខេត្តសៀមរាប៖ នៅថ្ងៃពុធ ១៤កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ដោយទទួលបាននូវការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “បង្កើតផែនការសកម្មភាពជាតិសម្រាប់សន្តិសុខសុខភាព (National Action Plan for Health Security-NAPHS)” ដែលរៀបចំដោយនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល សហការជាមួយអង្គការសុខភាពពិភពលោក និងឧបត្ថម្ភថវិកាដោយទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ។ 

គោលបំណង នៃសិក្ខាសាលានេះ ដើម្បីបង្កើតផែនការសកម្មភាពជាតិសម្រាប់សន្តិសុខសុខភាព (NAPHS) រយៈពេល ៥ឆ្នាំ និងផែនការប្រតិបត្តិរយៈពេល ២ឆ្នាំ សម្រាប់ការអនុវត្តសមត្ថភាពស្នូល នៃនិយ័តកម្មសុខភាពអន្តរជាតិរបស់កម្ពុជា ក្នុងការគ្រប់គ្រងព្រឹត្តិការណ៍ជំងឺឆ្លង និងគ្រោះអាសន្នផ្នែកសុខភាពសាធារណៈ។ 

សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គ​នាយក​ អគ្គ​នាយក​រង​ និង ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលអញ្ជើញមក​ពី​ ក្រសួង​ស្ថាប័ន​ ពាក់ព័ន្ធចំណុះរាជរដ្ឋាភិបាល ចំនួន១៩ រួមមាន៖ ក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងរ៉ែ និងថាមពល ក្រសួងផែនការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងបរិស្ថាន ក្រសួងព័ត៌មាន ក្រសួងទេសចរណ៍ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រដ្ឋលេខាធិកាដ្ឋានអាកាសចរស៊ីវិល អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមីនុយក្លេអ៊ែរ ជីវសាស្រ្ត និងវិទ្យុសកម្ម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងអង្គការដៃគូអភិវឌ្ឍន៍ចំនួន ១២រួមមាន៖ WHO, US-CDC, DTRA, ADB, USAID, FAO, UNICEF, KOICA, KfW, PATH, DFAT, WCS, IPC រួមជាមួយអ្នកសម្របសម្រួលពីអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច ប្រចាំទីស្នាក់ការកណ្តាល និងអ្នកសង្កេតការណ៍ចំនួន ២រូប ដែលសរុបមានចំនួន ១២០នាក់ (ស្រីចំនួន ២០នាក់) ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7