Cambodia
⬆️ 0%
ព័ត៌មានលំអិត

Image
ដំណើរទស្សនកិច្ចចុះពិនិត្យសេវាសាធារណៈ និងសួរសុខទុក្ខប្រជាពលរដ្ឋដែលមកទទួលសេវា របស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងប្រតិភូ នៅមន្ទីរពេទ្យបង្អែកខេត្តកែប
ថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០២៤

ខេត្តកែប៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា អមដោយប្រតិភូ បន្តដំណើរចុះពិនិត្យសេវាសុខាភិបាលសាធារណៈ និងសួរសុខទុក្ខបុគ្គលិកមន្ត្រីរាជការ រួមទាំងអ្នកជំងឺនិងក្រុមគ្រួសារ នៅមន្ទីរពេទ្យបង្អែកខេត្តកែប។

ក្នុងដំណើរចុះពិនិត្យកិច្ចការបម្រើសេវាសុខាភិបាលសាធារណៈ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំដែងក្តីរីករាយចំពោះស្នាមញញឹម ដែលសំដែងពីទំនុកចិត្តនៃបងប្អូនអ្នកជំងឺ និងក្រុមគ្រួសារ មកទទួលសេវាទាំងផ្នែកពិគ្រោះក្រៅ ក៏ដូចជាផ្នែកសម្រាកពេទ្យ។

ឆ្លៀតឱកាសចុះពិនិត្យបច្ចុប្បន្នភាព និងវឌ្ឍនភាពសេវាសុខាភិបាលសាធារណៈ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី លើកទឹកចិត្តដល់បុគ្គលិកសុខាភិបាល អោយបន្តការរៀនសូត្រស្វែងយល់ ត្រេះរិះរកមើលមធ្យោបាយពង្រីកសេវាថែទាំព្យាបាលអោយកាន់តែសមស្របទៅនឹងកម្រឹតស្តង់ដារដែលកំណត់ដោយក្រសួងសុខាភិបាល (កម្រឹត CPA2 សម្រាប់មន្ទីរពេទ្យបង្អែកកែប)។ ឯកឧត្តមសាស្រ្តាចារ្យ បានសំដែងនូវការកោតសរសើរ ជូនចំពោះមន្រ្តីសុខាភិបាល មន្ត្រីអាជ្ញាធរមូលដ្ឋាន អំពីការប្រឹងប្រែងរួមគ្នាបម្រើផ្តល់ជូនសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋអោយបានកាន់តែទូលំទូលាយ។ 

ទន្ទឹមនឹងនេះ ឯកឧត្តមសាស្រ្តាចារ្យ បានផ្តល់អនុសាសន៍ជូនមន្រ្តីពាក់ពន្ធ័ទាំងអស់ ចំពោះកង្វះខាតដែលត្រូវបំពេញ និងលើកទឹកចិត្តអោយបង្កើនសាមគ្គីភាព បង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ពិសេសគឺពិនិត្យលើការប្រកាន់ខ្ជាប់ស្មារតីទទួលខុសត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈ។ 
លើសពីនេះ គឺត្រូវបង្កើនសមត្ថភាពជំនាញ តាមរយៈការបណ្តុះបណ្តាលបន្ត រៀបចំផ្នែកសង្រ្គោះបន្ទាន់ ផ្នែកវះកាត់ និងបន្តរៀនសូត្រសមត្ថភាពភាពជាអ្នកដឹកនាំ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8

ប្រភេទព្រឹត្តិការណ៍