Cambodia
⬆️ 0%
ព័ត៌មានលំអិត

Image
សិក្ខាសាលា ស្តីពីការពិនិត្យលើសេចក្តីព្រាងសៀវភៅគោលការណ៍ណែនាំស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងសុខាភិបាល លើកទី១
ថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២៤

ខេត្តកែប៖ នាព្រឹកថ្ងៃអង្គារ ១០រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ៨:៣០នាទី ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងការណែនាំរបស់លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងសុខាភិបាល  ឯកឧត្តម យូ ពិសី អនុរដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីដឹកនាំសិក្ខាសាលាស្តីពីការពិនិត្យលើសេចក្តីព្រាងសៀវភៅគោលការណ៍ណែនាំស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងសុខាភិបាល លើកទី១ ដែលមានរយៈពេល ០២ថ្ងៃ ចាប់ពីថ្ងៃទី៣០-៣១ ខែកក្កដា ឆ្នាំ២០២៤។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ពិនិត្យ និងពិភាក្សារៀបចំសេចក្តីព្រាងសៀវភៅគោលការណ៍ណែនាំ ស្តីពី ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងសុខាភិបាល។

សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពី លោក តឹក សុភឿន អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ លោកឱសថការី ហ៊ុន ហួង អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល និងឯកឧត្តម លោក លោកស្រី ជាសិក្ខាកាមដែលអញ្ជើញមកពីនាយកដ្ឋានថវិកា និងហិរញ្ញវត្ថុ នាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល នាយកដ្ឋានសវនកម្មផ្ទៃក្នុង អគ្គាធិការដ្នាន អង្គភាពលទ្ធកម្ម មន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម មន្ទីរពេទ្យព្រះអង្គឌួង សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន។

Image 1
Image 2
Image 3
Image 4
Image 5

ប្រភេទព្រឹត្តិការណ៍