Cambodia
⬆️ 0%
ព័ត៌មានលំអិត

Image
កិច្ចប្រជុំស្តីពីការពិនិត្យវឌ្ឍនភាព នៃការឆ្លើយតបទៅនឹងមេរោគអេដស៍/ជំងឺអេដស៍ក្នុងវិស័យសុខាភិបាលនៅកម្ពុជា នៃគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍
ថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២៤

រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នារសៀលថ្ងៃពុធ ១១រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ១៤:៣០ នាទី នៅសាលប្រជុំ នៃទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត អ៉ឹង ភីរុន រដ្ឋលេខាធិការ ឯកឧត្តមសាស្ត្រាចារ្យ ស៊ា ហួង រដ្ឋលេខាធិការ  ឯកឧត្តមវេជ្ជបណ្ឌិត ស៊ឹម ស៊ូយេង  អនុរដ្ឋលេខាធិការ បានដឹកនាំប្រជុំស្តីពីការពិនិត្យវឌ្ឍនភាព នៃការឆ្លើយតបទៅនឹងមេរោគអេដស៍/ជំងឺអេដស៍ក្នុងវិស័យសុខាភិបាលនៅកម្ពុជា នៃគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ នៃក្រសួងសុខាភិបាល ។

គោលបំណង នៃកិច្ចប្រជុំ រួមមាន៖
១. ប្រកាសសមាសភាពបន្ថែមថ្មី និងផ្សព្វផ្សាយពីតួនាទីភារកិច្ច នៃគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ នៃក្រសួងសុខាភិបាល
២. បទបង្ហាញពីពិនិត្យវឌ្ឍនភាព នៃការឆ្លើយតបទៅនឹងមេរោគអេដស៍/ជំងឺអេដស៍ក្នុងវិស័យសុខាភិបាលនៅកម្ពុជា និង
៣. ពិភាក្សា និងលើកទិសដៅបន្ទាប់ (ជាពិសេសទាក់ទងនឹងសេវាសុខាភិបាលឯកជននៅកម្ពុជា)

នៅក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រី ជាសមាជិក សមាជិកា នៃគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ នៃក្រសួងសុខាភិបាល។

Image 1
Image 2
Image 3
Image 4
Image 5
Image 6

ប្រភេទព្រឹត្តិការណ៍