កិច្ចប្រជុំវិភាគស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងបរិស្ថាន ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៤
ថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០២៤
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ៦កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយគោរពតាមការណែនាំ និងចាត់តាំងរបស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ថុង សុខហ៊ាន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងឯកឧត្តម ភុំ សំសុង ប្រធាននាយកដ្ឋានបុគ្គលិក និងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ តំណាងក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំវិភាគស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងបរិស្ថាន ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៤ វេលាម៉ោង ០៨:៣០នាទីព្រឹក នៅវិមានមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាព ឯកឧត្តម នរ៉ាណាឬទិ្ធ អានន្ទដាយ៉ាត អនុប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងមានការចូលរួមពីសមាជិក សមាជិកា ទីប្រឹក្សាបច្ចេកទេស ព្រមទាំងអគ្គលេខាធិការ អគ្គលេខាធិការរង ប្រធានផ្នែក មន្ត្រីបច្ចេកទេសរបស់អគ្គលេខាធិការដ្ឋាន និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ។
ការវិភាគនេះផ្អែកលើទិន្នន័យ ដែលទទួលបានពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងពិភាក្សាលើប្រធានបទដូចខាងក្រោម៖
១- ស្ថានភាពសន្ទស្សន៍ថ្លៃ ទំនិញប្រើប្រាស់និងអត្រាប្ដូរប្រាក់
២- ស្ថានភាពថវិកាជាតិ
៣- ស្ថានភាពរូបិយវត្ថុនិង អត្រាការប្រាក់
៤- ស្ថានភាព កសិកម្ម ឧស្សាហកម្ម ថាមពល សេវាកម្ម និង វប្បធម៌
៥- ស្ថានភាពជញ្ជីងពាណិជ្ជកម្ម។