Cambodia
⬆️ 0%
ព័ត៌មានលំអិត

Image
កិច្ចប្រជុំប្រចាំខែវិច្ឆិកា ស្តីពីវឌ្ឍនភាព និងការលើកទិសដៅបន្តរបស់មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ
ថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០២៤

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ៨កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របូរាណ ដោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត នាង ភារិទ្ធ រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តម ប៉ែន រដ្ឋា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល លោកឱសថការី ហ៊ុន ហួង អគ្គនាយករងបច្ចេកទេសនៃក្រសួងសុខាភិបាល និងលោកបណ្ឌិត ឈាង រ៉េត ជំនួយការក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំដោយស្តីពីវឌ្ឍនភាព និងការលើកទិសដៅបន្ត របស់ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របូរាណ ដើម្បីពិនិត្យតាមដាន និងជំរុញការងារឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។  

គោលបំណងសំខាន់ៗ នៃកិច្ចប្រជុំ រួមមាន៖ 
១. ការពិនិត្យលើវឌ្ឍនភាពការងារកន្លងមក និងលើកទិសដៅបន្តសកម្មភាពការងារ 
២. របាយការណ៍សង្ខេបរបស់ ការិយាល័យបច្ចេកទេស និងការិយាល័យរដ្ឋបាល 
៣. បញ្ហាប្រឈមរបស់មន្រ្តី និងសំណូមពរនានា។ 

ក្នុងឱកាសនោះដែរ ឯកឧត្តមលេខាធិការបាន មានមតិស្វាគមន៍ លោកឱសថការី ហ៊ុន ហួង ដែលលោកឱសថការីទើបតែត្រូវបានឯកឧត្តមអគ្គនាយកបច្ចេកទេសសុខាភិបាល ចាត់តាំងមកជួយលើការងារផ្នែកវេជ្ជសាស្ត្របុរាណ  
ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តមវេជ្ជបណ្ឌិត ក៏បានផ្តល់អនុសាសន៍ដូចជា៖ 
១. អនុវត្តតាមផែនការដែលបានគ្រោងទុក និងតាមដានដំណើរការនៃការងារនីមួយៗ 
២. សាមគ្គីភាពការងារក្នុងអង្គភាពដើម្បីសម្រេចផែនការឱ្យមានប្រសិទ្ធភាព 
៣. អនុវត្តការងារវត្តមានមន្ត្រីដោយយោងលើច្បាប់សហលក្ខន្តិកមន្ត្រីរាជការស៊ីវិល  
៤. គ្រប់គ្រងបរិស្ថានជុំវិញទាំងក្នុង និងក្រៅឱ្យមានសោភ័ណ្ឌភាពស្អាត និងមានអនាម័យ 
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកវេជ្ជបណ្ឌិត ជួរ ម៉េង ប្រធានមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របូរាណ រួមជាមួយថ្នាក់ដឹកនាំអង្គភាពចាប់ពីអនុប្រធានអង្គភាពរហូតដល់ប្រធានផ្នែក។ 

កិច្ចប្រជុំបានសម្រេចដូចតទៅ៖ 
១. អង្គភាពបន្តពង្រឹងវត្តមានមន្រ្តីរាជការ និងមន្ត្រីជាប់កិច្ចសន្យា និងអនុវត្តតាមច្បាប់សហលក្ខន្តិកមន្ត្រីរាជការស៊ីវិលឱ្យបានហ្មត់ចត់ 
២. អង្គប្រជុំ សម្រេចរៀបចំបន្ទប់ធ្វើការមួយសម្រាប់ លោកឱសថការី ហ៊ុន ហួង និងលោកបណ្ឌិត ឈាង រ៉េត ដើម្បីងាយស្រួលដល់លោកទាំងពីរបំពេញការងារ 
៣. អង្គភាពបន្តរៀបចំសមាសភាពមន្ត្រីក្នុងគណៈកម្មការគ្រប់គ្រងអ្នកប្របកវិជ្ជាជីវៈវេជ្ជសាស្រ្តបុរាណឱ្យបានឆាប់ 
៤. រៀបចំពេលវេលាសមរម្យណាមួយ សម្រាប់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល រួមនឹងថ្នាក់ដឹកនាំអង្គភាព ដើម្បីទៅទស្សនកិច្ចនៅសួនរុក្ខជាតិឱសថគិរីរម្យ ដើម្បីស្វែងយល់ និងផ្តួចផ្តើមធ្វើផែនការបន្ត។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8

ប្រភេទព្រឹត្តិការណ៍