កិច្ចប្រជុំកំពូល Third World Bio Summit ក្រោមប្រធានបទ " Future Investment for a healthy and secure decade”
ថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០២៤
សាធារណរដ្ឋកូរ៉េ៖ ដោយទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងមានការអនុញ្ញាតពីគណៈរដ្ឋមន្រ្តី លោកជំទាវវេជ្ជ. យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល Third World Bio Summit ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០២៤ ដោយលើកទ្បើងជាប្រធានបទ: " Future Investment for a healthy and secure decade” ។
កិច្ចប្រជុំមានការរៀបចំដោយក្រសួងសុខាភិបាលសាធារណរដ្ឋកូរ៉េ ដោយសហការជាមួយអង្គការសុខភាពពិភពលោក (WHO) ដោយមានការចូលរួមពី ប្រទេសជាច្រើនក្នុងតំបន់ និងប្រទេសជាដៃគូជាមួយ World bio summit និងមានដៃគូអភិវឌ្ឍន៍ចំនួនសរុបប្រមាណ ៤០០នាក់។ ក្នុងគោលបំណង៖
- រៀបចំយុទ្ធសាស្រ្តជាអន្តរជាតិនៃកិច្ចសហប្រតិបត្តិការពង្រឹងសន្តិសុខសុខភាព
- ពិនិត្យរួមគ្នាក្នុងការត្រៀមទប់ទល់នឹងការរាតត្បាតជាសកល
- ពង្រឹងយន្តការក្នុងការគ្រប់គ្រងការផ្តល់វ៉ាក់សាំង និងយន្តការគ្រប់គ្រងភស្តុភារ
- អភិវឌ្ឍន៍ការស្រាវជ្រាវ និងភាពជឿនលឿន តាមខ្សែសង្វាក់ផ្គត់ផ្គង់ដ៏រឹងមាំ និងការអភិវឌ្ឍន៍ធនធានមនុស្សដ៏ទូលំទូលាយ
- បណ្ដាប្រទេសជាសមាជិក នឹងបន្តចូលរួមចែករំលែកនូវព័ត៌មាននៃភាពប្រឈមនានា ក្រោមកិច្ចសម្របសម្រួលពីWHO។