Cambodia
⬆️ 0%
ព័ត៌មានលំអិត

Image
កិច្ចប្រជុំលើកទី២ ក្រុមការងារបច្ចេកទេសសម្របសម្រួលអន្តរក្រសួងរៀបចំ និងអនុវត្តផែនការមេអភិវឌ្ឍខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ជារបៀងសេដ្ឋកិច្ចពិសេសពហុបំណង និងប្រទាក់ក្រឡា (ក.ប.ព.ឆ.)
ថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០២៤

រាជធានីភ្នំពេញ៖ រសៀលថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ និងជាសមាជិកគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងរៀបចំផែនការមេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង បានដឹកនាំមន្រ្តីក្រសួងសុខាភិបាលចូលរួមកិច្ចប្រជុំខាងលើ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យ និងផ្តល់យោបល់លើ
១) សេចក្តីព្រាងរបាយការណ៍ផែនការមេអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា ជាភាសាខ្មែរ។
២) ការរៀបចំតួនាទី និងភារកិច្ចរបស់រដ្ឋបាលគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស ពហុបំណង (រ.ត.ព.ឆ.)
កិច្ចប្រជុំនេះ ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ និងមន្រ្តីជំនាញ នៃក្រសួង ស្ថាប័ននិងខេត្តពាក់ព័ន្ធប្រមាណ១០០ នាក់។

Image 1
Image 2
Image 3
Image 4

ប្រភេទព្រឹត្តិការណ៍