Cambodia
⬆️ 0%
ព័ត៌មានលំអិត

Image
កិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីសហការក្នុងការបង្កើតយុទ្ធសាស្ត្រជាតិ នៃសុខភាពតែមួយ សម្រាប់កម្ពុជា
ថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០២៤

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ៧រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការអន្តរក្រសួងសម្រាប់សម្របសម្រួលសុខភាពតែមួយ បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ ជាមួយគណៈកម្មការអន្តរក្រសួង រួមមាន ក្រសួងសុខាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន និងដៃគូអភិវឌ្ឍន៍ ដើម្បីសហការក្នុងការបង្កើតយុទ្ធសាស្រ្តនៃសុខភាពតែមួយ សម្រាប់ប្រទេសកម្ពុជា នៅទីស្ដីការក្រសួងសុខាភិបាល។

អង្គប្រជុំបានធ្វើការពិភាក្សាស្វែងរកធាតុចូលបន្ថែមពីមន្រ្តីបច្ចេកទេស និងដៃគូរពាក់ព័ន្ធ ទៅលើយុទ្ធសាស្ត្រជាតិនៃសុខភាពតែមួយសម្រាប់ប្រទេស
កម្ពុជាដែលបានផ្តោតសំខាន់លើគោលដៅយុទ្ធសាស្រ្តចំបងចំនួន៥រួមមាន៖
១. គោលនយោបាយនិងហិរញ្ញវត្ថុ
២. គោលនយោបាយសម្របសម្រួល
៣. គោលនយោបាយទំនាក់ទំនង
៤. គោលនយោបាយរអប់រំ បណ្តុះបណ្តាល និងស្រាវជ្រាវ
៥. គោលនយោបាយអង្កេតតាមដាន និងការឆ្លើយតប 

ក្នុងកិច្ចប្រជុំនេះផងដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម សេន សុវណ្ណ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តមអគ្គនាយកបច្ចេកទេសសុខាភិបាល​
ឯកឧត្តមអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុនៃក្រសួងសុខាភិបាល ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីគម្រោងសុខភាពតែមួយ នៃក្រសួងសុខាភិបាល ក្រសួងបរិស្ថាន ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងតំណាងអង្គការដៃគូរជាច្រើនរូប រួមមាន WHO, KfW, IPC, USCDC, USAID, PATH និងFAO។

Image 1
Image 2
Image 3
Image 4
Image 5
Image 6

ប្រភេទព្រឹត្តិការណ៍