Cambodia
⬆️ 0%
ព័ត៌មានលំអិត

Image
កិច្ចប្រជុំលើកទី៧ ក្រុមការងារបច្ចេកទេសមគ្គទេសក៍ព្យាបាលគ្លីនិក ទន្តវទនសាស្ត្រ (Technical Working Group of Clinical Practice Guidelines for Dentistry ) របស់ក្រសួងសុខាភិបាល
ថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០២៤

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ៧រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយទទួលបានអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមទន្តបណ្ឌិត អឿន បូរារ័ត្នន៍ រដ្ឋលេខាធិការក្រសួងសុខាភិបាល ជាប្រធានក្រុមការងារបច្ចេកទេសមគ្គទេសក៍ព្យាបាលគ្លីនិកទន្តវទនសាស្ត្រ នៃគណៈកម្មការសម្របសម្រួលសម្រាប់ថែទាំ និងព្យាបាលវេជ្ជសាស្ត្រថ្នាក់ជាតិ នៃក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាព និងលើកទិសដៅបន្តរបស់ក្រុមការងារបច្ចេកទេសមគ្គុទេសក៍ព្យាបាលគ្លីនិកទន្តវទនសាស្ត្រ។

កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យលើវឌ្ឍនភាពនៃការរៀបចំមគ្គុទេសក៍គ្លីនិក នៃផ្នែកទន្តវទនសាស្ត្រ ដែលរួមមាន៖ (១) ផ្នែកវះកាត់ទន្តសាស្ត្រ (២) ផ្នែកជាលិកាទ្រទ្រង់ធ្មេញ (៣) ផ្នែកព្យាបាលរន្ធឬសធ្មេញ (៤) ផ្នែកពត់តម្រង់ធ្មេញ (៥) ផ្នែកជំងឺជាលិកាក្នុងមាត់ (៦) ផ្នែកទន្តសាស្ត្រកុមារ (៧) ផ្នែកទន្តសាស្ត្រមនុស្សចាស់ (៨) ផ្នែកទន្តសាស្ត្រទូទៅ។

គួរបញ្ជាក់ផងដែរកិច្ចប្រជុំនេះ មានសមាសភាពចូលរួមពីលោកវេជ្ជបណ្ឌិត ភូ លាង អគ្គនាយករងបច្ចេកទេសសុខាភិបាល មន្ត្រីការិយាល័យសុខភាពមាត់-ធ្មេញ នៃនាយកដ្ឋានការពារសុខភាព ព្រមទាំងលោក លោកស្រី សាស្ត្រាចារ្យ លោក លោកស្រីទន្តបណ្ឌិតឯកទេស ដែលអញ្ជើញមកពីគ្រឹះស្ថានបណ្តុះបណ្តាលវិទ្យាសាស្ត្រសុខាភិបាល មន្ទីរពេទ្យថ្នាក់ជាតិ-មន្ទីរពេទ្យខេត្ត  សមាគមឯកទេស ព្រមទាំងអង្គការពាក់ព័ន្ធ ដោយផ្ទាល់ និងតាមប្រព័ន្ធ Zoom ផងដែរ៕

Image 1
Image 2
Image 3
Image 4
Image 5
Image 6

ប្រភេទព្រឹត្តិការណ៍