Cambodia
⬆️ 0%
ព័ត៌មានលំអិត

Image
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី «សូមបន្តការខិតខំយកចិត្តទុកដាក់ផ្តោតទៅលើការពង្រឹងនិយ័តកម្មសេវាឯកជន និងបង្កើនការយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋប្រើប្រាស់ប័ណ្ណមូលនិធិសមធម៌ និងប័ណ្ណ ប.ស.ស»
ថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០២៤

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ១៣រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែវិច្ឆិកា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត។ ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក និងលោក លោកស្រី ចាប់ពីប្រធានការិយាល័យ ព្រមទាំងប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ចូលរួមតាមរយៈប្រព័ន្ធអនឡាញ (Zoom) ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ នៃចំណុចសំខាន់ៗ ក្នុងការអនុវត្តការងារកាន់តែមានប្រសិទ្ធភាព និងលឿនជាងមុខតាមបែបនិយាមស្តង់ដា រួមមាន៖ ១) ការគិតទៅលើគោលការណ៍ និងគោលនយោបាយសុខាភិបាល ដែលជាការសម្របសម្រួលមានប្រសិទ្ធភាព នៃសកម្មភាពផ្តល់សេវាសធារណៈ ទទួលបានប្រសិទ្ធខ្ពស់ និងឈានដល់គោលដៅកំណត់ ២) ដំណើរការ ដោយត្រូវមាននិយាមការងារ ភាពច្បាស់លាស់ (ទាំងធនធានមនុស្ស និងជំនាញ) របៀបរបបនៃការធ្វើការងារ និងការកំណត់ផែនការ ៣) បច្ចេកទេស៖ ត្រូវមានការងារសកម្មភាពបែបលក្ខណៈបណ្តុះបណ្តាល ត្រូវពិនិត្យទៅលើគម្រោងការងារនីមួយៗ វិធីសាស្ត្រនៃការអនុវត្តការងារ ដើម្បីអនុវត្តស្របទៅតាមពេលវេលា មានសន្ទុះលឿន និងមានប្រសិទ្ធខ្ពស់។

ទន្ទឹមនឹងនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល សូមបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ទៅលើការធ្វើនិយ័តកម្មសេវាឯកជន និងស៊ីជម្រៅក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ ជាពិសេស សូមបង្កើនការយកចិត្តទុកដាក់បន្តទៀត ទៅលើសេវាព្យាបាល ដោយប្រើប្រាស់ប័ណ្ណមូលនិធិសមធម៌ និងប័ណ្ណ ប.ស.ស ក្នុងការផ្តល់សេវាសុខភាពសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ។ 

ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណជូន ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលទាំងអស់ ដែលបានខិតខំចូលរួមបំពេញការងារដោយ យកចិត្តទុកដាក់ខ្ពស់ និងលះបង់ទាំងកម្លាំងកាយចិត្ត ដើម្បីការពារ និងបង្ការសុខភាពជូនបងប្អូនប្រជាពលរដ្ឋ ក្នុងព្រះរាជពិធីបុណ្យអ៊ុទូក បណ្តែតប្រទីប និងសំពះព្រះខែ ដែលទើបកន្លងផុតថ្មីៗ ដោយភាពរលូន និងជាទីមោទនភាព។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15

ប្រភេទព្រឹត្តិការណ៍