Cambodia
⬆️ 0%
ព័ត៌មានលំអិត

Image
កិច្ចប្រជុំលើកដំបូង នៃអាជ្ញាធរជាតិនៃអាវុធគីមី នៅទីស្តីការក្រសួងការពារជាតិ
ថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០២៤

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ស្រូយ អាដុល្លារ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងឯកឧត្តមវេជ្ជបណ្ឌិត អ៊ឹង ភីរុន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកដំបូង នៃអាជ្ញាធរជាតិនៃអាវុធគីមី នៅទីស្តីការក្រសួងការពារជាតិ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា  ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ  និងជាប្រធានអាជ្ញាធរជាតិអាវុធគីមី (អ.ជ.អ.គ) ដើម្បីប្រកាសសមាសភាពនៃអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម នៃរាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ព្រមទាំងស្វែងយល់ ពីតួនាទី ភារកិច្ច និងរបាយការណ៍ស្តីពីការអនុវត្តសកម្មភាពរបស់អាជ្ញាធរជាតិផងដែរ។

ក្នុងឱកាសនោះក៏មានការចូលរួមពី ឯកឧត្តមលោកជំទាវ លោក លោកស្រី ជាអនុប្រធាន សមាជិក សមាជិកា អាជ្ញាធរជាតិ និងអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិអាវុធគីមី ជាច្រើនរូបទៀត។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8

ប្រភេទព្រឹត្តិការណ៍