Cambodia
⬆️ 0%
ព័ត៌មានលំអិត

Image
កិច្ចប្រជុំពិភាក្សាកែសម្រួលលើនិយាមនីតិវិធីប្រតិបត្តិ (SOP) សម្រាប់គម្រោងរៀបចំប្រព័ន្ធកត់ត្រាជំងឺមហារីកនៅកម្ពុជា
ថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២៤

រាជធានីភ្នំពេញ៖ នៅថ្ងៃសុក្រ ១៤រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយបានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងាររៀបចំប្រព័ន្ធកត់ត្រា ជំងឺមហារីកនៅកម្ពុជា បានដឹកនាំកិច្ចប្រជុំពិភាក្សាកែសម្រួលលើនិយាមនីតិវិធីប្រតិបត្តិ(SOP)សម្រាប់គម្រោងរៀបចំប្រព័ន្ធកត់ត្រាជំងឺមហារីកនៅកម្ពុជា និងពិភាក្សាលើផែនការរៀបចំដាក់ឱ្យអនុវត្តនិយាមនីតិវិធីប្រតិបត្តិ(SOP)នាពេលខាងមុខ។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណដល់ លោក លោកស្រី ជាសមាជិកក្រុមការងារ តំណាងមន្ទីរពេទ្យ និងអង្គការជាដៃគូ ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សា ដើម្បីឱ្យសម្រេចបាននូវការបង្កើតនិយាមនីតិវិធីប្រតិបត្តិសម្រាប់ប្រព័ន្ធកត់ត្រាជំងឺមហារីកនៅកម្ពុជា ជាផ្លូវការ។

កិច្ចប្រជុំបានប្រព្រឹត្តទៅដោយមានការបែងចែកជាក្រុមពិភាក្សា និងការធ្វើបទបង្ហាញតាមផ្នែកនីមួយៗ នៃនិយាមនីតិវិធីប្រតិបត្តិ ដែលក្រុមនីមួយៗមានការអញ្ជើញចូលរួមពី តំណាងមន្ទីរពេទ្យជាតិដែលមានផ្ដល់សេវាធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺមហារីកនៅរាជធានីភ្នំពេញ និងអង្គការដៃគូ។

កិច្ចប្រជុំបានបញ្ចប់ដោយជោគជ័យ និងទទួលបាននូវធាតុចូលដ៏មានសារៈសំខាន់ក្នុងការបង្កើតនិយាមនីតិវិធីប្រតិបត្តិសម្រាប់ការរៀបចំប្រព័ន្ធកត់ត្រាជំងឺមហារីកនៅកម្ពុជាដែលមានលក្ខណៈបែបឌីជីថល និងជាលក្ខណៈសកល។

Image 1
Image 2
Image 3
Image 4
Image 5
Image 6

ប្រភេទព្រឹត្តិការណ៍