រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ២កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការស្នើសុំកែតម្រូវព័ត៌មានផ្ទាល់ខ្លួនរបស់និស្សិតនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាល នៅទីស្តីការក្រសួងសុខាភិបាល។
កិច្ចប្រជុំនេះ មានគោលបំណងពិភាក្សាស្វែករកនីតិវិធីក្នុងការស្នើសុំកែតម្រូវទិន្នន័យ ឬព័ត៌មានផ្ទាល់ខ្លួនរបស់និស្សិតនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាលសាធារណៈ និងឯកជន។
សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំពិភាក្សានេះមានការអញ្ជើញចូលរួមដោយ លោកឱសថការី ហ៊ុន ហួង អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល លោកស្រីសាស្រ្តាចារ្យជំនួយ ទូច សុខនាង ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស មន្រ្តីរាជការនៃនាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស ព្រមទាំងលោក លោកស្រី តំណាងគ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាល សរុបចំនួន ៣១រូប។