Cambodia
⬆️ 0%
ព័ត៌មានលំអិត

Image
ពិធីបើកសិក្ខាសាលា ស្តីពីការបង្កើតផែនការប្រតិបត្តិប្រចាំឆ្នាំ២០២៥ សម្រាប់គណៈវិជ្ជាជីវៈសុខាភិបាល
ថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ២០២៤

រាជធានីភ្នំពេញ៖ ថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានគណៈកម្មការសម្របសម្រួលគណៈវិជ្ជាជីវៈសុខាភិបាល បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលា ស្តីពីការបង្កើតផែនការប្រតិបត្តិប្រចាំឆ្នាំ២០២៥ សម្រាប់គណៈវិជ្ជាជីវៈសុខាភិបាល នៅសណ្ឋាគារកាំបូឌីយ៉ាណា។

សិក្ខាសាលានេះរៀបចំឡើងដើម្បីផ្តល់នូវចំណេះដឹង និងជំនាញដល់ក្រុមការងារគន្លឹះនៃគណៈវិជ្ជាជីវៈសុខាភិបាលទាំង៥ អាចបង្កើតផែនការប្រតិបត្តិប្រចាំឆ្នាំ២០២៥។

ក្នុងសិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ សាស្ត្រាចារ្យ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ប្រធានគណៈវិជ្ជាជីវៈទាំង៥ ក្រុមការងារគន្លឹះនៃគណៈវិជ្ជាជីវៈទាំង៥ និង USAID-EQHA II/FHI360 សរុបចំនួន ៩៥រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6

ប្រភេទព្រឹត្តិការណ៍