Cambodia
⬆️ 0%
ព័ត៌មានលំអិត

Image
កិច្ចប្រជុំក្រុមការងាររួមគ្នារាជរដ្ឋាភិបាល-ដៃគូអភិវឌ្ឈស្តីពីមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជានៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍
ថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ២០២៤

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង រួមជាមួយឯកឧត្តមវេជ្ជបណ្ឌិត ស៊ីម យូអេង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារចូលរួមក្នុង កិច្ចប្រជុំក្រុមការងាររួមគ្នារាជរដ្ឋាភិបាល-ដៃគូអភិវឌ្ឈស្តីពីមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជានៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី  ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។

គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីពិនិត្យមើលលើចំណុចដូចជា (១) ការរៀបចំសមាសភាពរចនាសម្ព័ន្ធ នៃក្រុមការងារផែនការយុទ្ធសាស្ត្រជាតិឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ (២) វឌ្ឍនភាព នៃការអនុវត្តផែនទីបង្ហាញផ្លូវស្តីពីការធានាចីរភាព (៣)បច្ចុប្បន្នភាពលើការគាំទ្រការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ របស់រាជរដ្ឋាភិបាល និងម្ចាស់ជំនួយសំខាន់ៗ  និង(៤)ប្រសិទ្ធភាព និងបញ្ហាប្រឈមប្រៀបធៀបជាមួយនឹងសូចនាករដែលបានកំណត់។

គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម លោក លោកស្រី ជាតំណាង នៃក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងស្ថាប័នពាក់ពាក់ព័ន្ធ ឯកឧត្តមអភិបាលរង នៃគណ:អភិបាលរាជធានីភ្នំពេញ ព្រមទាំងឯកឧត្តម លោកជំទាវ អនុប្រធាន អគ្គលេខាធិការ មន្ត្រីពាក់ព័ន្ធ នៃអាជ្ញាធរជាតិ តំណាងភាគីដៃគូ និងអ្នកពាក់ព័ន្ធចូលរួមទាំងអស់សរុបមាន ចំនួន៤៦រូប ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6

ប្រភេទព្រឹត្តិការណ៍