Cambodia
⬆️ 0%
ព័ត៌មានលំអិត

Image
កិច្ចប្រជុំជំនាញបច្ចេកទេស ពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីការបង្កើតក្រុមការងារពិសេសថ្នាក់ជាតិសម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់
ថ្ងៃទី ០៣ ខែ ធ្នូ ឆ្នាំ ២០២៤

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៣កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការគណៈរដ្ឋមន្ដ្រី ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ជូ ម៉េងចាន់ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល រួមជាមួយឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការ បានអញ្ជើញចូលរួមកិច្ចប្រជុំជំនាញបច្ចេកទេស ពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីការបង្កើតក្រុមការងារពិសេសថ្នាក់ជាតិសម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ ក្រោមអធិបតីភាព ឯកឧត្តម សុក ផេង រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី អនុប្រធាន និងជាប្រធានក្រុមការងារទី៣ នៃក្រុមប្រឹក្សាអ្នកច្បាប់(ក.ប.ច) នៃទីស្តីការគណៈរដ្ឋមន្រ្តី និង ឯកឧត្តម ចែម ផល្លា អនុប្រធាន និងជាប្រធានក្រុមការងារទី៣ នៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌  (ក.ស.ស.វ.) ជាសហប្រធានអង្គប្រជុំ។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមផងដែរពី ឯកឧត្តម ហុក ខៀវ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធាននាយកដ្ឋាននីតិកម្ម លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ដ្រ និងបាណកសាស្ដ្រ និងមន្ដ្រីជំនាញ តំណាងក្រុមប្រឹក្សាអ្នកច្បាប់ តំណាងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងតំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធចំណុះទីស្ដីការគណៈរដ្ឋមន្ដ្រី សរុបប្រមាណ៤០រូប។

Image 1
Image 2
Image 3

ប្រភេទព្រឹត្តិការណ៍