Cambodia
⬆️ 0%
ព័ត៌មានលំអិត

Image
ភាពរីកចម្រើនរបស់មន្ទីរពេទ្យមិនអាចកាត់ផ្តាច់បានពីការខិតខំចូលរួមរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្ត្រីបុគ្គលិកទាំងអស់គ្នា!
ថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០២៤

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៦កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាល មន្ទីរពេទ្យមិត្តភាព កម្ពុជាចិនព្រះកុសមៈ បានចុះពិនិត្យតាមដានវឌ្ឍនភាពនៃការបម្រើសេវាជូនប្រជាជនរបស់មន្ត្រីបុគ្គលិកនៅមន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសុមៈ នៅក្នុងផ្នែកបែងចែកជំងឺដំបូង ផ្នែកពិគ្រោះជំងឺក្រៅ ផ្នែកជំងឺវះកាត់ប្រព័ន្ធប្រសាទ និងចូលរួមប្រជុំពហុជំនាញ(Grand RCP) របស់មន្ទីរពេទ្យប្រចាំសប្តាហ៍ ដោយឯកឧត្តមបានចែករំលែកបទពិសោធន៍ និងចំណេះជំនាញក្នុងការរករោគវិនិច្ឆ័យអោយបានសុក្រិត ទាន់ពេលវេលាដើម្បីឈានទៅរកការព្យាបាលចំគោលដៅ ឆាប់ជាសះស្បើយ និងកាត់បន្ថយការចំនាយលើការព្យាបាល។ 

ឯកឧត្តមក៏បានបញ្ជាក់ជូនអង្គប្រជុំយ៉ាងច្បាស់ថា គ្រូពេទ្យដែលមានចំណេះជំនាញពូកែហើយ ទាល់តែអនុវត្តការងារដោយយកក្រមសីលធម៌វិជ្ជាជីវៈជាត្រីវិស័យធ្វើការជាក្រុម មានសាមគ្គីភាពល្អ ទើបទទួលបានលទ្ធផលល្អប្រសើរ និងការទទួលស្គាល់ពីមហាជន។

ឯកឧត្តមសាស្ត្រាចារ្យក៏ឆ្លៀតឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ទីរពេទ្យ ប្រធាន អនុប្រធាន និងប្រធានការិយាល័យរបស់មន្ទីរពេទ្យ ក្នុងគោលបំណងជម្រុញលើកកម្ពស់សកម្មភាព គុណភាព និងប្រសិទ្ធភាព សេវាសុខាភិបាលគ្រប់ប្រភេទឱ្យប្រសើរឡើងជាលំដាប់។

Image 1
Image 2
Image 3
Image 4
Image 5
Image 6

ប្រភេទព្រឹត្តិការណ៍