Cambodia
⬆️ 0%
ព័ត៌មានលំអិត

Image
កិច្ចប្រជុំក្រុមការងារបច្ចេកទេសសេវាសុខភាពបឋមកម្រិតមណ្ឌលសុខភាពក្នុងខេត្តចំនួន ១៣ (ខេត្តស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី រតនគីរី កំពង់ចាម កំពង់ធំ សៀមរាប ព្រះវិហារ ឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ)
ថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០២៤

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៦កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ យោងតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសសេវាសុខភាពបឋមនៅកម្រិតមណ្ឌលសុខភាពក្នុងខេត្តចំនួន១៣ (ខេត្តស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី រតនគីរី កំពង់ចាម កំពង់ធំ សៀមរាប ព្រះវិហារ ឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ) ក្នុងគោលបំណងដើម្បី ៖
- ពិនិត្យលើវឌ្ឍនភាពការងារ សម្រេចបានក្នុងរយៈមួយឆ្នាំ នៃឆ្នាំ ២០២៤
- ពិភាក្សា លើបញ្ហាប្រឈមដែលនៅសេសសល់ក្នុងឆ្នាំ ២០២៤ និងផែនការដែត្រូវធ្វើក្នុងឆ្នាំ២០២៥ បន្ទាប់

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ និងឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ សមាជិកក្រុមការងារបច្ចេកទេសសេវាសុខភាពបឋម ទទួលបន្ទុកពង្រឹងគុណភាពសេវានៅកម្រិតមណ្ឌលសុខភាពក្នុងខេត្តទាំង១៣ ផងដែរ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6

ប្រភេទព្រឹត្តិការណ៍