ជំនួបពិភាភ្សាស្វែងរកការគាំទ្រ និងឱកាសសហការក្នុងការអនុវត្តក្របខ័ណ្ឌជំរុញបង្កើនការងារថែទាំសុខភាពបឋមនៅកម្ពុជា (PHC-BIF)នៅកម្ពុជា៖
ថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០២៤
រាជធានីភ្នំពេញ៖ ថ្ងៃចន្ទ ៩ កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារជំរុញបង្កើនការថែទាំសុខភាពបឋមនៅកម្ពុជា (Task Force for Primary Health Care Booster Implementation Framework) បានទទួលជួបជាមួយក្រុមការងារជាន់ខ្ពស់របស់អង្គការ Service International Cambodia (PSI) និងដៃគូអភិវឌ្ឍសុខាភិបាលរួមមានអង្គការ Clinton Health Access Initiative (CHAI) និងអង្គការ Reproductive and Child Health Alliance (RACHA) ក្នុងគោលបំណងផ្ដល់ការណែនាំ ដើម្បីបង្កើនការយល់ដឹងអំពីទិសដៅអាទិភាព និងឱកាសក្នុងការសហការអនុវត្តក្របខ័ណ្ឌជំរុញបង្កើនការងារថែទាំសុខភាពបឋមនៅកម្ពុជា (PHC-BIF) សំដៅរួមចំណែកក្នុងការពង្រឹងសុខភាពរួម។
កិច្ចប្រជុំនេះ បានធ្វើឡើងនៅទីស្ដីការក្រសួងសុខាភិបាល និងមានការអញ្ជើញចូលរួមពីលោកស្រីបណ្ឌិត ឈា ឆដាភា ប្រធានមជ្ឈមណ្ឌលជាតិលើកំពស់សុខភាព តំណាងអង្គការ PSI Cambodia រួមមាន លោកស្រី ជី សុជាតិ នាយិកាប្រចាំប្រទេស, លោកស្រី Jamie Ciesla អ្នកតំណាងប្រចាំតំបន់ ភាគអាគ្នេយ៍ របស់ Global Ops, RoW Domestic, លោក Alex Ergo នាយកប្រព័ន្ធសុខាភិបាល, លោក Jim Malster ប្រធានអង្គភាពលើកកម្ពស់ឥរិយាបថសុខភាព, លោកស្រី EART Pysal អនុប្រធានអង្គភាពលើកកម្ពស់ឥរិយាបថសុខភាព, លោកស្រី Soleine Scotney នាយិកាប្រចាំប្រទេស របស់អង្គការ CHAI Cambodia, និងលោកវេជ្ជបណ្ឌិត Sok Sawath ប្រធានគម្រោងការអនុវត្តគណនេយ្យភាពសង្គម (ISAF) របស់អង្គការ Racha Cambodia។