Cambodia
⬆️ 0%
ព័ត៌មានលំអិត

Image
កិច្ចប្រជុំស្តីពីការធ្វើតេស្ត HPV ដើម្បីរកភាពមិនប្រក្រតីមុនមហារីកមាត់ស្បូន
ថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០២៤

រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ១០កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ នៅមន្ទីរពេទ្យកាល់ម៉ែត ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវសាស្ត្រាចារ្យ អ៉ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារជួយពង្រឹងគុណភាពជំងឺមហារីកមាត់ស្បូន រួមមានលោកជំទាវជាទីប្រឺក្សានៃក្រសួងសុខាភិបាល នាយកដ្ឋានការពារសុខភាព និងតំណាង JICA បានអនុញ្ញាតឱ្យ Dr. Hermann Bussmann, project manager university Heiberg, Germany ចូលជួបនិងបង្ហាញពីលទ្ធផលលទ្ធផលនៃការសិក្សាស្តីពីការធ្វើតេស្ត HPV ដើម្បីរក៖ 
•  ភាពមិនប្រក្រតីមុនមហារីកមាត់ស្បូន 
•  ប្រសិទ្ធភាពនៃ តេស្ត HPV និងការវាយតម្លៃសេដ្ឋកិច្ច នៃកម្មវិធីកែប្រែសម្រាប់ការពិនិត្យមហារីកមាត់ស្បូននៅកម្ពុជា។

គម្រោងនេះមានគោលបំណងពង្រឹងកម្មវិធីពិនិត្យមហារីកមាត់ស្បូននៅកម្ពុជា ដើម្បីគាំទ្រការសម្រេចបាននូវគោលដៅរបស់អង្គការសុខភាពពិភពលោក ដោយបញ្ចូលការព្យាបាលជំងឺមហារីកមាត់ស្បូនក្នុងកម្មវិធីជាតិជំងឺមិនឆ្លង។
 
ក្រសួងសុខាភិបាល ដែលមានឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីគាំទ្រឱ្យមានការធ្វើតេស្តរកជំងឺមហារីកមាត់ស្បួន ដែលអាចជួយការពារបាន ព្រោះមហារីកមាត់ជាជំងឺស្ងៀមស្ងាត់មិនមានរោគសញ្ញាអ្វីចេញមុនទេ។ លោកជំទាវ បានមានប្រសាសន៍ សុំថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងនិងការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំរបស់ក្រសួងសុខាភិបាល និងដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានជួយប្រទេសកម្ពុជា ព្រោះមានគោលបំណងតែមួយ គឺដើម្បីកាត់បន្ថយនូវអត្រាកើត និងស្លាប់ដោយសារជំងឺមហារីកមាត់ស្បូននៅលើស្ត្រីកម្ពុជា។

Image 1
Image 2
Image 3

ប្រភេទព្រឹត្តិការណ៍