Cambodia
⬆️ 0%
ព័ត៌មានលំអិត

Image
កិច្ចប្រជុំគណៈកម្មការសម្របសម្រួលក្នុងការងារពង្រឹងគុណភាពថែទាំ ព្យាបាលសុខុមាលភាពមាតា ទារក កុមារ និងរោគស្ត្រី
ថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០២៤

រាជធានីភ្នំពេញ៖ នាថ្ងៃពុធ ១១កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីកា៛ក្រសួងសុខាភិបាល​ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវសាស្រ្តារ្យ អ៉ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល រួមជាមួយនឹង សមាសភាពមកពី នាយកដ្ឋាន មជ្ឈមណ្ឌលជាតិ មន្ទីរពេទ្យជាតិរួមមាន មន្ទីរពេទ្យកា់ល់ម៉ែត មន្ទីរពេទ្យកុមារជាតិ មន្ទីរពេទ្យមិត្តភាពមិត្តភាពខ្មែរ-សូវៀត មន្ទីពេទ្យព្រះអង្គឌួង មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និង សៀមរាប មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ខេត្តតាកែវ ខេត្តកំពង់ចាម បន្ទាយមានជ័យ អង្គការដៃគូរ ចំនួនសរុប ៤៥រូប។

គោលបំណងនៃកិច្ចប្រជុំគឺ
១-ដើម្បីចែករំលែកចំណេះដឹង និងសំណូមពរផ្សេងៗ ដែល បានមកពី ការចូលរួមក្នុងកិច្ចប្រជុំ Fourth Biennial Meeting on Regional Progress in Early Essential Newborn Care ដែលរៀបចំឡើងដោយ ជាមួយអង្គការសុខភាពពិភពលោកប្រចាំតំបន់ ដែលប្រព្រឹត្តទៅនៅប្រទេសភីលីពីន កាលពីថ្ងៃទី១៣-១៥ វិច្ឆិកា ២០២៤ កន្លងទៅនេះ 
២- និងចែករំលែកអំពីចំណេះដឹងនៃការធ្វើចំណាត់ថ្នាក់នៃការថែទាំទារក ។ ក្នុងកិច្ចប្រជុំនេះផងដែរ លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទ្ធិការ្យ បានលើកឡើងអំពីសារៈសំខាន់ របស់ការងារ ថែទាំទារក ជាសារវន្តទើបនឹងកើត. ( EENC) ដែលរួមមានការពង្រឹងកញ្ចប់និងគុណភាពនៃការពិនិត្យ ផ្ទៃពោះមុនពេលសម្រាល (ANC) ការថែទាំក្នុងពេលសម្រាល ការសង្រ្គោះ និងថែទាំទារក និងការបញ្ជូនទៅកម្រិតសមស្របទៅកាន់ មន្ទីរពេទ្យថ្នាក់ជាតិ និងទាន់ពេលវេលា ដើម្បីធានាបាននូវសុវត្ថិភាពទាំងមាតា និងទារក។ បន្ថែមពីនេះទៀត ការពង្រឹងការអនុវត្តត្រូវចាំបាច់រួមបញ្ចូលសេវាឯកជនផងដែរ។ 

ជាជំហានបន្ទាប់ ដើម្បីធានានិរន្តភាពនៃការអនុវត្ត ការថែទាំទារកទើបកើតជាសារវន្ត ក៏ត្រូវបញ្ចូលទៅក្នុងកម្មវិធីអប់រំមុនពេលបម្រើការងាររបស់ឆ្មប គិលានុបដ្ឋាក និងក្រុមការងារត្រូវរៀបចំអភិវឌ្ឍផែនការសកម្មភាព EENC។ 
លោកជំទាវសាស្រ្តាចារ្យក៏បានជំរុញលើកទឹកចិត្តដល់សមាជិក សមាជិកាចូលរួមក្នុងអង្គប្រជុំ សូមចែករំលែកបន្តនូវព័ត៌មាននិងអនុសាសន៍ដែលទទួលបានពីកិច្ចប្រជុំនេះ និងចាប់ផ្តើមពង្រឹងការអនុវត្តសកម្មភាពជាក់ស្តែងក្រោយពេលត្រលប់ទៅកាន់អង្គភាពវិញ។

Image 1
Image 2
Image 3
Image 4

ប្រភេទព្រឹត្តិការណ៍