Cambodia
⬆️ 0%
ព័ត៌មានលំអិត

Image
ការ​ចុះ​តាមដាន ពង្រឹង​ និងគាំទ្រគុណភាព​សេវា​សាធារណៈ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​លើកទី២ ក្នុងឆ្នាំ២០២៤
ថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០២៤

ខេត្ត​បន្ទាយមានជ័យ​​៖​ ចាប់ពីថ្ងៃ​ទី​១០​ ដល់ថ្ងៃទី១៣​ ខែធ្នូ ​ឆ្នាំ​២០២៤​ ដោយ​ទទួល​បាន​ការ​អនុញ្ញាត​ដ៏​ខ្ពង់​ខ្ពស់​ពី​ឯកឧត្ដម​សាស្ត្រាចារ្យ​ ឈាង​ រ៉ា​ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ ក្រុមការងារចុះពង្រឹងគុណភាពសេវាមន្ទីរពេទ្យបង្អែកស្រុកដែលមាន ឯកឧត្តម​ឱសថ​ការី​ អ៊ូ​ វិភព​ រដ្ឋលេខាធិការ​ និងឯកឧត្តម​សាស្ត្រាចារ្យ​ជំនួយ​ ហេង​ សុទ្ធី​ អនុ​រដ្ឋលេខាធិការ​ បាន​ចុះ​ទៅ​ពិនិត្យ​ និង​ពង្រឹង​គុណភាព​សេវា​មន្ទីរពេទ្យ​បង្អែក​ស្រុក​ចំនួន​៤ នៃ​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋ​បាល​ខេត្ត​បន្ទាយមានជ័យ​ ដែល​មាន​ដូចជា​ មន្ទីរពេទ្យ​បង្អែក​សិរីសោភ័ណ​ មន្ទីរពេទ្យ​បង្អែក​អូរ​ជ្រៅ​​ មន្ទីរពេទ្យ​បង្អែក​ប៉ោយប៉ែត​ និង​មន្ទីរពេទ្យ​បង្អែក​ម៉ាឡៃ​សន្តិភាព​។ 

ការ​ចុះ​ពិនិត្យ​នេះ​ ធ្វេីឡេីង​ដេីម្បី​ជួយ​គាំទ្រ​ជំរុញលេីក​ទឹក​ចិត្ត​ និង​ពង្រឹង​ការ​ផ្តល់​សេវា​ព្យាបាល​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​ ដែល​ផ្តោត​សំខាន់​លើ​៧​ចំណុច​រួម​មាន​៖​
១- ហេដ្ឋារចនាសម្ព័ន្ធ 
២- ធនធានមនុស្ស
៣- សេវាគ្លីនិក (សង្គ្រោះបន្ទាន់ បន្ទប់ថតឆ្លុះ,មន្ទីរពិសោធន៍ បន្ទប់វះកាត់ និងបន្ទប់ឆ្លងទន្លេ ព្រមទាំង​ផ្នែកទន្ត​សាស្ត្រ)
៤- ឧបករណ៍ បរិក្ខារ និងឱសថ 
៥- ការបង្ការ និងការត្រួតពិនិត្យការចម្លងរោគ
៦- ការលើកកម្ពស់គុណភាពសេវា
៧- លក្ខខណ្ឌច្បាប់ និងរដ្ឋបាល។ 

នា​ក្នុង​ឱកាស​នោះ​ ឯកឧត្ដម​ក៏​បាន​ពាំនាំ​នូវ​ការ​ផ្តាំ​ផ្ញើ​សួរ​សុខទុក្ខ​ពី​ឯកឧត្ដម​សាស្ត្រាចារ្យ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ ព្រម​ទាំង​ថ្លែង​អំណរគុណ​ដល់​មន្ត្រី​សុខាភិបាល​ទាំងអស់​ដែល​បាន​ខិតខំ​ប្រឹងប្រែង​បម្រើ​សេវា​ថែទាំ​ និង​ព្យាបាល​អ្នក​ជំងឺ​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ផង​ដែរ​។

សូម​បញ្ជាក់​ផង​ដែរ​ថា​ ការ​ចុះ​ពង្រឹង​នេះ​ក៏​មាន​ការ​ចូលរួម​ពី​ខាង​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋ​បាល​ខេត្ត​បន្ទាយមានជ័យ​ ព្រម​ទាំង​លោក​ប្រធាន​ការិយាល័យ​ស្រុក​ប្រតិបត្តិ​ និង​ប្រធាន​មន្ទីរពេទ្យ​បង្អែក​ទាំង​៤​ខាង​លើ​ផង​ដែរ​។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9

ប្រភេទព្រឹត្តិការណ៍