Cambodia
⬆️ 0%
ព័ត៌មានលំអិត

Image
កិច្ចប្រជុំអនុគណៈកម្មការសង្គមកិច្ច និងបរិស្ថានក្នុងក្របខណ្ឌគណៈកម្មាធិការសម្របសម្រួលចម្រុះនៃតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV DTA)
ថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០២៤

រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តី ក្រសួងសុខាភិបាល  នាព្រឹកថ្ងៃចន្ទ ១៥កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាមន្រ្តីបង្គោលវិស័យសុខាភិបាល នៃគណៈកម្មាធិការសម្របសម្រួលចម្រុះតំបន់ត្រីកោណ អភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV DTA) អមដោយមន្ត្រីជំនាញនៃ នាយកដ្ឋានសហប្រតិបត្តិការ អន្តរជាតិ និងនាយកដ្ឋានការពារសុខភាព បានអញ្ជើញចូលរួមកិច្ចប្រជុំអនុគណៈកម្មការសង្គមកិច្ច និងបរិស្ថាន ក្នុងក្របខណ្ឌគណៈកម្មាធិការសម្របសម្រួលចម្រុះនៃតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV DTA) ដែលដឹកនាំដោយ ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានអនុគណៈកម្មការ ព្រមទាំងមានការចូលរួមពីតំណាងក្រសួងពាក់ព័ន្ធ និងខេត្ត ទាំង៤ គឺខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី។

កិច្ចប្រជុំរៀបចំឡើងក្នុងគោលបំណងពិគ្រោះយោបល់ និងត្រួតពិនិត្យវឌ្ឍនភាពការងារ របស់អនុគណៈកម្មការសង្គមកិច្ចនិងបរិស្ថាន ដើម្បីបូកសរុបរបាយការណ៍ជូនទៅក្រសួងពាណិជ្ជកម្ម ដែលជាប្រធានគណៈកម្មាធិការសម្របសម្រួលចម្រុះនៃតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម សម្រាប់តៀមរៀបចំកិច្ចប្រជុំកំពូលលើកទី១២ (12th CLV-DTA Summit) នៅរាជធានីភ្នំពេញ នាចុងឆ្នាំ២០២៤ ខាងមុខ។

Image 1
Image 2
Image 3
Image 4

ប្រភេទព្រឹត្តិការណ៍