Cambodia
⬆️ 0%
ព័ត៌មានលំអិត

Image
កិច្ចប្រជុំពិនិត្យវឌ្ឍភាពការងារដែលបានឯកភាពអំឡុងពេលនៃបេសកកម្មគាំទ្រការអនុវត្តគម្រោង (ISM) ដើម្បីត្រៀមសម្រាប់បេសកកម្មវាយតម្លៃលទ្ធផលនៃការអនុវត្តការងារពាក់កណ្តាលគម្រោង (MTR) នៃគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២
ថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០២៤

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ដោយទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ (H-EQIP 2) បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍភាពការងារដែលបានឯកភាពអំឡុងពេលនៃបេសកកម្មគាំទ្រការអនុវត្តគម្រោង (ISM) ដើម្បីត្រៀមសម្រាប់បេសកកម្មវាយតម្លៃលទ្ធផលនៃការអនុវត្តការងារពាក់កណ្តាលគម្រោង (MTR) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គបច្ចេកទេសសុខាភិបាល លោកអគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ លោកស្រីអគ្គនាយករងបច្ចេកទេស លោកស្រី Ha Thi Hong Nguyen, Task Team Leader of H-EQIP 2 នៃធនាគារពិភពលោក តំណាងទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ និងលោក លោកស្រី ជាក្រុមការងារពាក់ព័ន្ធនៃគម្រោង H-EQIP 2។

កិច្ចប្រជុំនេះមានគោលបំណង ដើម្បីពិនិត្យវឌ្ឍនភាពការងារដូចជា៖
១. ការគ្រប់គ្រងជំងឺមិនឆ្លង(Rolling Out NCD) 
២. ការរៀបចំផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល (HIIP) 
៣. ការបញ្ចូលសមភាពយេនឌ័រទៅនឹងសង្គម (GESI) 
៤. ការផ្ទៀងផ្ទាត់ (Verification) ប្រព័ន្ធ EMR ដោយទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ 
៥. ការចំណាយនៅតាមអនុសមាសភាគ (Sub-Component) ធៀបទៅនឹងផែនការគ្រោងចំណាយ
៦.  ការដោះស្រាយបញ្ហាប្រឈមនានា 
៧. ការរៀបចំផែនការ និងកំណត់ទិសដៅបន្ត

ជាលទ្ធផល ការងារដែលបានឯកភាព ទទួលបានលទ្ធផលល្អប្រសើរដូចបានគ្រោងទុក និងបានរកដំណោះស្រាយ និងកំណត់ទិសដៅ ព្រមទាំងរៀបចំផែនការជាជំហ៊ានបន្ត ដើម្បីជម្រុញការងារឱ្យបានកាន់តែប្រសើរ  និងសម្រេចតាមផែនការដែលបានគ្រោងទុក។

Image 1
Image 2
Image 3
Image 4
Image 5

ប្រភេទព្រឹត្តិការណ៍