Cambodia
⬆️ 0%
ព័ត៌មានលំអិត

Image
កិច្ចប្រជុំស្ដីពីការពិនិត្យលេីដំណេីរការផ្តល់សេវាសុខាភិបាលនៅតាមមណ្ឌលសុខភាព នៃខេត្តចំនួន១៣ តាមរយៈប្រព័ន្ធនិមិត្ត (Zoom)
ថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២៤

រាជធានីភ្នំពេញ៖ ថ្ងៃពុធ ១១រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ដោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសសេវាសុខភាពបឋមនៅកម្រិតមណ្ឌលសុខភាពក្នុងខេត្តចំនួន ១៣ក្នុងគោលបំណងពិភាក្សា និងស្វែងរកការបញ្ជាក់ ដើម្បីជាការឆ្លើយតបទៅនឹងសំណួររបស់ថ្នាក់ដឹកនាំ សំដៅធ្វេីឱ្យបានល្អប្រសេីរឡេីងនូវដំណេីរការមណ្ឌលសុខភាពនៅក្នុងខេត្តទាំង១៣ (បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ក្រចេះ មណ្ឌលគីរី រតនគីរី ស្ទឹងត្រែង ព្រៃវែង និងស្វាយរៀង)។  

កិច្ចប្រជុំនេះបានធ្វើឡើងតាមរយៈប្រព័ន្ធនិមិត្ត Zoom ដោយមានអ្នកចូលរួមសរុបចំនួន ៦៧នាក់ រួមមាន ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តម ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត លោក លោកស្រី អនុប្រធានមន្ទីរសុខាភិបាល ប្រធានការិយាល័យបច្ចេកទេស និងមន្ត្រីនៃមន្ទីរសុខាភិបាល ក្នុងខេត្តទាំង ១៣នេះផងដែរ។ 

យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី លោកជំទាវ ក៏បានរំលេច និងអំពាវនាវដល់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល រួមទាំងក្រុមការងារ និងមន្ត្រីពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ត្រូវបន្តការពង្រឹងការផ្ដល់សេវាជូនជាពលរដ្ឋឱ្យបាន ២៤ម៉ោង/៧ថ្ងៃ ការធ្វើបដិសណ្ឋារកិច្ចល្អ ការបង្កើនការយកចិត្តទុកលើអនាម័យ និងភាពស្អាតបាត ការពង្រឹងសមត្ថភាពបុគ្គលិក ការពង្រឹងគុណភាពសម្ភារៈបរិក្ខារពេទ្យ និងឱសថ ការកត់ត្រាជាប់លាប់ ការបង្កើនការយកចិត្តទុកដាក់ និងតាមដានជាប់ជាប្រចាំគ្រោះថ្នាក់នៃការឆ្លងរោគ  ក៏ដូចជាការបង្កើនជាប់ជាប្រចាំនូវសកម្មភាពអប់រំសុខភាពផងដែរ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6

ប្រភេទព្រឹត្តិការណ៍