កិច្ចប្រជុំវិសាមញ្ញក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(ស.វ.ស) លើកទី៥៧ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាល ដោយមានការចូលរួមពីសមាជិកា-ជិកាក្រុមប្រឹក្សាភុិបាល និងថ្នាក់ដឹកនាំសាកលវិទ្យាល័យវិទ្យសាស្ត្រសុខាភិបាល។ កិច្ចប្រជុំនេះ បានពិភាគ្សាគ្នាលើចំនុចដូចខាងក្រោម:Read More
Event
ការពង្រឹងសមត្ថភាពគ្រូពេទ្យថែទាំអ្នកជំងឺផ្លូវចិត្តនិងញៀនគ្រឿងញៀន គឺជាការជំរុញឲ្យមានទំនាក់ទំនងល្អរវាងគ្រូពេទ្យនិងអតិថិជន
កាលពីថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០១៧ នាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀននៃក្រសួងសុខាភិបាល បានបើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពីសុខភាពផ្លូវចិត្ត និងគ្រឿងញៀន ក្រោមអធិបតីភាពរបស់ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន អគ្គនាយកបច្ចេកទេសសុខាបាលនៃក្រសួងសុខាភិបាលនៅសណ្ឋាគារ ហេង រស្មី ខេត្តកំពត ដែលមានសិក្ខាកាមជាគិលានុបដ្ឋាក-យិកា ចំនួន ៤៣ នាក់ បានចូលរួម ក្នុងនោះមាន៖Read More
ការពង្រឹងសមត្ថភាពគ្រូពេទ្យជាកត្តាជម្រុញឲ្យការផ្តល់សេវាពិនិត្យនិងព្យាបាលជំងឺកាន់តែល្អប្រសើរនៅមន្ទីរពេទ្យកាល់ម៉ែត្រ
ការយកចិត្តទុកដាក់ក្នុងការពង្រឹងសមត្ថភាពគ្រូពេទ្យ គឺជម្រុញឲ្យការផ្តល់សេវាពិនិត្យនិងព្យាបាលជំងឺកាន់តែបានល្អប្រសើរឡើងនៅមន្ទីរពេទ្យកាល់ម៉ែត្រសម្រាប់បម្រើប្រជាជនទូទៅ។ នេះជាប្រសាសន៌របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង ថ្លែងក្នុងពិធីបើកទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រ ដែលបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃព្រហស្បត៌ទី១៨ ខែឧសភា ឆ្នាំ២០១៧ នៅមន្ទីរពេទ្យកាល់ម៉ែត ដោយមានការសហការយ៉ាងជិតស្និទ្ធិ រវាងគណៈកម្មាធិការទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រ និងមន្ទីរពេទ្យ។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមទៀតថា ទិវានេះត្រូវបានប្រារព្ធធ្វើឡើងក្នុងគោលបំណង បញ្ជាក់ឲ្យឃើញនូវសាមគ្គីភាពយ៉ាងស្អិតរមួតរវាងបណ្តាអ្នកឯកទេសតាមជំនាញដើម្បីបង្ហាញនូវប្រធាន បទជាច្រើន និងពិភាក្សាដកយកបទពិសោធន៍ពីគ្នាទៅវិញទៅមក លើដំណើរជឿនលឿនតាមបច្ចេកទេសវេជ្ជសាស្ត្រ-សល្យសាស្ត្រ ក្នុងការពិនិត្យ និងព្យាបាលជំងឺទាន់បច្ចុប្បន្នភាព និងជំរុញឲ្យឈានទៅរកការអភិវឌ្ឍកាន់តែប្រសើរឡើងថែមទៀត។
លើសពីនេះប្រធានបទដែលនឹងបង្ហាញជូនក្នុងទិវានេះ ជាចំណេះដឹងល្អថ្មីៗជាទុនដ៏ប្រសើរបន្ថែម សម្រាប់សហភាតរៈទាំងអស់ទទួលបាននូវបច្ចេកវិជ្ជាកាន់តែខ្ពស់ឆ្លើយតបទៅនឹងការរីកចម្រើនសម្រាប់ពេលបច្ចុប្បន្ន និងទៅអនាគតលើវិស័យវេជ្ជសាស្ត្រ។
ព័ត៌មានទទួលបានពីមន្ទីរពេទ្យកាល់ម៉ែត្រ។
ការជួយសង្គ្រោះស្ត្រីសម្រាលកូនដល់ផ្ទះដោយបុគ្គលិកពេទ្យនៅមណ្ឌលសុខភាពកោះកេរ្តិខេត្តព្រះវិហារ
ការជួយសង្គ្រោះស្ត្រីសម្រាលកូនដល់ផ្ទះដោយបុគ្គលិកពេទ្យនៅមណ្ឌលសុខភាពកោះកេរ្តិខេត្តព្រះវិហារ ៖
នៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០១៧ វេលាម៉េាង ១០ និង ១៥នាទីព្រឹក ស្រ្តីឈ្មោះ ខន សន អាយុ ៣៦ ឆ្នាំរស់នៅភូមិស្រយ៉ងជេីង ឃុំស្រយ៉ង ស្រុកគូលែន ខេត្តព្រះវិហារ ឈឺពោះសំរាលកូន ប៉ុន្តែមិនអាចមកមណ្ឌលសុខភាពបាន ដេាយសារគ្មានអ្នកជូនគាត់មក ប្តីរបស់គាត់ស្រវឹងស្រា ដូចនេះកូនស្រីរបស់គាត់អាយុ ប្រហែល ៥ឆ្នាំបានមកប្រាប់ពេទ្យនៅមណ្ឌលសុខភាព កោះកេរ ដេាយយំផង ឃេីញដូចនោះ លេាកស្រី ពិន ចាន់ថុល ប្រធានមណ្ឌលសុខភាពដែលជាឆ្មបផងនោះ បានទៅជួយស្រ្តីដល់ផ្ទះ។ ក្រេាយពីសម្រាលកូន និងទំលាក់សុករួច លេាកស្រីបានដឹកយកស្រ្តីនោះមកមណ្ឌលសុខភាពដេីម្បីថែទាំគាត់ក្រេាយសំរាលបន្ត ឥឡូវនេះស្រី្តសំរាលកូននោះមានសុខភាពល្អធម្មតា។
ពត៌មានទទួលបានពីមន្ទីរសុខាភិបាលខេត្តព្រះវិហារ
ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ
នៅរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧ ក្រោមការចង្អុលបង្ហាញ និងទឹកចិត្តយកចិត្តទុកដាក់លើសុខទុក្ខ និងសុខភាពប្រជាជនទូទៅ របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង ក្រុមគ្រូពេទ្យមួយក្រុម បានស្ម័គ្រចិត្តចុះជួយពិនិត្យនិងព្យាបាលជំងឺជូន ប្រជាពលរដ្ឋនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយឥតគិតថ្លៃ ដែលទីតាំងសម្រាប់ផ្តល់សេវាពិនិត្យនិងព្យាបាលជំងឺនេះ គឺស្ថិតនៅក្នុងបរិវេណមជ្ឍមណ្ឌលវ័តធ័រផាក (Waterpark)។ នៅក្នុងសកម្មភាពមនុស្សធ៌មដ៏ថ្លៃថ្លានេះ គេសង្កេតឃើញមានវត្តមាន លោកអភិបាលខណ្ឌសែនសុខ លោកចៅសង្កាត់ទឹកថ្លា មន្ត្រីសុខាភិបាលមួយចំនួន និងប្រជាជនជាច្រើនកុះករ បានអញ្ជើញចូលរួមផងដែរ។
សុខភាព គឺជាកត្តាចំបង និងត្រូវតែនាំគ្នាថែរក្សាឲ្យបានល្អ ចៀសវាងនូវជំងឺដង្កាត់ផ្សេងៗ ដោយអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវអនាម័យ រស់នៅស្អាត ហូបស្អាត បរិស្ថានស្អាត មិនមានសំរាម ថ្លុកទឹកដក់ និងសំភារៈដែលមានទឹកដក់ និងព្រៃជុំវិញផ្ទះដែលជាជម្រកសត្វ មូសខ្លា ដែលជាភ្នាក់ងារបង្ករោគគ្រុនឈាម ជាពិសេសកុមារា កុមារី ចៅប្រុស ចៅស្រី របស់យើង។ ត្រូវចូលរួមទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន និងត្រូវមានការប្រុងប្រយ័ត្នខ្ពស់នៅពេលធ្វើដំណើរចៀសវាងនូវគ្រោះថ្នាក់ចរាចរ ដែលអត្រានៃការស្លាប់ដោយគ្រោះថ្នាក់ចរាចរខ្ពស់ជាងច្រើនណាស់ បើធៀបទៅនឹងអត្រាស្លាប់ដោយជំងឺគ្រុនចាញ់ ដែលក្នុងឆ្នាំ២០១៦កន្លងទៅនេះ អ្នកស្លាប់ដោយជំងឺគ្រុនចាញ់មានតែ១នាក់ប៉ុណ្ណោះ។ នេះ ជាប្រសាសន៍លើកឡើង របស់ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ថ្លែងទៅកាន់ប្រជាពលរដ្ឋទាំងអស់ដែលបានមកទទួលសេវាសុខភាពដោយឥតគិតថ្លៃនាថ្ងៃនេះ។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងសង្កត់ធ្ងន់ថា ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឆ្លាតវៀងវៃ វិស័យសុខាភិបាលមានការរីកចម្រើនជាលំដាប់ ហើយសុខភាព និងអាយុកាលនៃការរស់នៅជាមធ្យមរបស់បងប្អូនប្រជាពលរដ្ឋ គឺកាន់តែមានភាពល្អប្រសើរឡើង និងរស់នៅបានវែងជាងពេលមុនៗ។ មានសម្តេចតេជោ គឺមានការអភិវឌ្ឍន៍ប្រទេសរីកចម្រើន និងរក្សាបាននូវសុខសន្តិភាពពេញលេញ ដែលបងប្អូនអាចប្រកបរបររកស៊ីចិញ្ចឹមជីវិតបាន ធ្វើឲ្យសេដ្ឋកិច្ចសង្គម ក៏ដូចជាសេដ្ឋកិច្ចគ្រួសារមានកំណើនជាបន្តបន្ទាប់ ហើយអាចដើរលេងកំសាន្តបានគ្រប់ទីកន្លែង។ សូមបងប្អូនចូលរូមចំណែកថែរក្សាសុខសន្តិភាពឲ្យបានគង់វង់ ហើយគិតគូរពីការថែរក្សាសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ជាបន្តទៀត បើមានបញ្ហាសុខភាព ត្រូវទៅប្រើប្រាស់សេវាសុខភាពនៅតាមបណ្តាមូលដ្ឋានសុខាភិបាល សាធារណៈដែលនៅជិតៗលោកអ្នក និងត្រូវជួបពិនិត្យនិងព្យាបាលជំងឺ ជាមួយគ្រូពេទ្យដែលមានការបណ្តុះបណ្តាលត្រឹមត្រូវ។
អ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។